នាំគ្នាទៅទិញថ្នាំញៀនយកទៅលក់និងប្រើប្រាស់សល់ប្រាក់៥០០រៀលត្រូវនគរបាលចាប់វ៉ៃខ្នេះ

កណ្តាល ៖ មុខសញ្ញាជនសង្ស័យចំនួនពីរនាក់ បាននាំគ្នាទៅទិញថ្នាំញៀន ដើម្បីចែកចាយបន្ត និងប្រើប្រាស់ ត្រូវបានកម្លាំងនគរបាល ស្រុកល្វាឯម ធ្វើការបង្ក្រាប នៅវេលាម៉ោង ២៣ និង ៥០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ចំណុចមុខ ដេប៉ូប្រេងតេលា កំពង់ចំលង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

 

 

 

 

ជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះ សេង ពិសី ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ មានទីលំនៅភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល និងទី២-ឈ្មោះ ណូ សង្ហារ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ទីលំនៅភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល។

 

 

 

 

សមត្ថកិច្ចប្រាប់ថា ក្រោយពីឃាត់ខ្លួនឆែកឃើញមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួនពីរកញ្ចប់ ម៉ូតូវ៉េវ អាល់ហ្វាមួយគ្រឿង និងលុយ៥០០រៀល។ មុខពេលកើតហេតុ កម្លាំងជំនាញ និងប៉ុស្តិបានចេញល្បាតតាមគោលដៅនានា ក្នុងមូលដ្ឋាន ដោយមានការសង្សយ័កម្លាំងសមត្ថកិច្ចបានឃាត់ឆែកឆេរកឃើញម្សៅក្រាមសថ្លាចំនួនពីរកញ្ចប់ជាគ្រឿងញៀនតែម្តង។

 

 

 

 

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ស្រុកល្វាឯម ដើម្បីសាកសួរ និងកសាងសំណុំបន្តចាត់ការតាមនីតិវិធីច្បាប់៕

WhatsApp Image 2017-04-19 at 16.41.10 WhatsApp Image 2017-04-19 at 16.41.08 WhatsApp Image 2017-04-19 at 16.41.05

អត្ថបទដែលជាប់ទាក់ទង