ការដ្ឋានផលិតថ្មក្រុមហ៊ុនសិលាភ្នំរូងរងការរិះគន់ពីមហាជនបំផ្លាញទ្រព្យសម្បត្តិ សុខភាព បែរជាអាជ្ញាធរ និងមន្ត្រីជំនាញថាគ្មានអ្វីប៉ះពាល់

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំ ស្ថិតក្នុងភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ បានរិះគន់ទៅលើការដ្ឋានផលិតថ្ម ក្រុមហ៊ុនសិលាភ្នំរូង BMCCC Co-Ltd បានបំផ្ទុះថ្មភ្នំបង្កអោយប៉ះពាល់ដល់គេដ្ឋានប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ សុខភាព ផ្លូវថ្នល់ ផ្លូវលំ ផ្លូវជាតិ បែរជាខាងក្រុមហ៊ុនឆ្លើយថា បញ្ហាខាងលើនេះ ប្រេះស្រាំនោះគឺការកសាងផ្ទះគ្មានបញ្ចេកទេស អាជ្ញាធរស្រុក និងមន្ត្រីជំនាញគ្មានបញ្ហាអ្វីនោះឡើយ ព្រោះជាសិទ្ធរបស់ម្ចាស់ការដ្ឋាន និងមានច្បាប់អនុញ្ញាតិត្រឹមត្រូវ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះដែលសុំមិនបញ្ចេញឈ្មោះតារយៈទូរស័ព្ទឲ្យដឹងថានាព្រឹកថ្ងៃទី២០ ខែមេសា នេះថា នៅពេលក្រុមហ៊ុនខាងលើនេះធ្វើសកម្មភាពបំផ្ទុះថ្មភ្នំម្តងៗ គឺបង្កអោយរំញោជ(ញ័រ)ផ្ទះពួកគាត់បង្កអោយប្រេះស្រាំជញ្ជាំងផ្ទះថ្ម កញ្ចក់ផ្ទះ សសរផ្ទះថ្ម ខូចខាតតែខាងក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ ។
ពួកគាត់បន្តថា ចំណែករថយន្តដឹកថ្ម គ្រួសវិញ គឺដឹងទាំងថ្ងៃទាំងយប់ ហុយដី ធ្វើអោយប៉ះពាល់ដល់សុខភាព ផ្លូវដង្ហើម ជាពិសេសនោះរំខាន់អោយពួកគាត់ទទួលដំណេកមិនបាននស្ងប់ស្ងល់ឡើយ ព្រោះតែរំខាងសម្លេងរថយន្តរបស់ក្រុមហ៊ុនខាងលើនេះ។

ដោយឡែកខាងក្រុមហ៊ុនខាងលើនេះបានឆ្លើយប្រាប់ថា ការប្រេះស្រាំផ្ទះនោះគឺបណ្តាលមកពីផ្ទះគាត់ សាងសង់គ្មានបញ្ចេកទេសអោយបានត្រឹមត្រូវ បើមិនជឿទេចូលមកមើលកន្លែងការិយាល័យខ្ញុំនៅក្បែរ និងជាប់កន្លែងបំផ្ទុះមិនមានការប្រេះស្រាំផង។

តំណាងក្រុមហ៊ុនបានបន្តថា ក្រុមហ៊ុនខ្ញុំមានច្បាប់ត្រឹមត្រូវ និងមិនដែលបង្កប៉ះពាល់អារម្មណ៍ដល់ប្រជាពលរដ្ឋឡើយ។

ដោយឡែកលោកឯម សុខា អភិបាលស្រុកម៉ាឡៃ និងលោកសុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឆ្លើយបំភ្លឺស្រដៀងគ្នាដូច្នោះថា ក្រុមខាងលើនេះគេមានច្បាប់ត្រឹមត្រូវ ចំណែកការប៉ះពាល់ ការរំខាន់ឡើយ គឺដូចជាមិនមានទេ ព្រោះយើងបានចុះទៅត្រួតពិនិត្យអស់ហើយ ៕(SNសឺន ជុណសុធន)

18057029_728053880700672_5395196598638420735_n

17992102_728053947367332_2709952967251272161_n 18010273_728053907367336_1687398448620599693_n 18010656_728053884034005_3325837270302926218_n 18033091_728053930700667_2737399800308983101_n

អត្ថបទដែលជាប់ទាក់ទង