Honda ដឹកនាំការហ្វឹកហាត់មុនជម្រុះបាល់ទាត់ពិភពលោកជាមួយប៉ាគីស្ថាន

(កម្ពុជា)៖ អ្នកចាត់ការទូទៅ Keisuke Honda បានបង្ហាញខ្លួនក្នុងការប្រមូលផ្តុំ និងហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជា ត្រៀមសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកជាមួយប៉ាគីស្ថាន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

កម្ពុជាបានចេញឈ្មោះកីឡាករទាំង២៥នាក់រួចហើយ ក្នុងនោះគ្មានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាការ វ៉ា សុថន និងកីឡាករឆ្នើមៗមួយចំនួនទៀតក្នុងលីហ្គកំពូលកម្ពុជា។

ក្នុងនោះអ្វីដែលកត់សម្គាល់ កីឡាករចំនូលថ្មីបីនាក់ ត្រូវបានជ្រើសរើសរួមមានអ្នកចាំទី សាវែង សំណាង ខ្សែប្រយុទ្ធម៉ៅ ពិសិដ្ឋ និងកីឡាករក្លិបគីរីវង់ សុខសែនជ័យ ដាវ នីម៕

អត្ថបទដែលជាប់ទាក់ទង