បង្រ្កាបមុខសញ្ញាគ្រឿងញៀនជាក់ស្តែងបានចំនួនពីរនាក់ថ្នាំញៀនបីកញ្ចប់

ភ្នំពេញ ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាប់ជាក់ស្តែងជាមួយថ្នាំញៀនចំនួន ៣កញ្ចប់។

 

 

 

សកម្មភាពជួញដូរគ្រឿងញៀន ធ្វើឡើងនៅវេលាម៉ោង ៧ និង ៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ ត្រង់ចំណុចសំណងមិនរៀបរយមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ។

 

 

 

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ទី១-ឈ្មោះ ង្វៀង ធីហ៊្វែរ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ មុខរបរមិនពិតប្រាដកជួញដូរ ទី២-ឈ្មោះ ឈូក សុខឆេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ក្រុម៨១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ មុខរបរនៅផ្ទះប្រើប្រាស់។ ចំពោះសម្ភារ:ដកហូតបានមានក្រាមព៌ណសថ្លា ចំនួន០៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

 

 

 

 

ចំពោះមុខ កំលាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

IMG-20170419-WA0073IMG-20170419-WA0071IMG-20170419-WA0077IMG-20170419-WA0076IMG-20170419-WA0070IMG-20170419-WA0074

 

អត្ថបទដែលជាប់ទាក់ទង