សម្តេចតេជោ ​ហ៊ុន សែន ​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​ដោយ​នាំ​មក​នូវ​ជោគ​ជ័យ​ជូន​ជាតិ​

(ភ្នំពេញ)៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា យប់ថ្ងៃសុក្រ​ ទី៣១ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្តិភាព​ហើយ បន្ទាប់ពីបាន​អញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារ និងចូលរួមក្នុង​សន្និសីទអន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្តេចតេជោ បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានមកបំពេញបេសកកម្មការងារនៅប្រទេសជប៉ុនដោយជោគជ័យ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា កន្លងមកនេះ។ វត្តមានរបស់ខ្ញុំនៅលើទឹកដីជប៉ុន គឺបានពង្រឹងនូវមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អជិតស្និទ្ឋជាមួយមិត្តជប៉ុន។

អរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនដែលតែងតែចូលរួមជួយដល់ការកសាងប្រទេសកម្ពុជា។ អរគុណក្រុមហ៊ុនឯកជនជប៉ុនទាំងអស់ដែលកំពុងវិនិយោគផ្តល់ការងាររាប់ម៉ឺនដល់ពលរដ្ឋខ្មែរ។

ខ្ញុំសូមអរគុណដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលផ្តល់នូវទំនុកចិត្តនិងគាំទ្រចំពោះរូបខ្ញុំ ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង អោយកាន់តែរីកចម្រើនលឿនទៅមុខ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង