ស្ត្រីខ្មែរ​មួយរូបជាប់ឈ្មោះក្នុងបញ្ជីអ្នក​ដែលមាន​ឥទ្ធិពល​យេនឌ័រ​​ ក្នុងចំណោម​បុគ្គល១០០នាក់ ​លើពិភពលោក​

(ភ្នំពេញ)៖ អ្នកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​មនុស្ស​១០០​នាក់​ ដែលមាន​ឥទ្ធិពល​ផ្នែក ​សមភាព​យេនឌ័រ​ប្រចាំឆ្នាំ​២០១៩​។ នេះ​​បើតាម​​ការផ្សាយ​របស់​បណ្តាញ​សកល Apolitical ។

ជាការកត់សម្គាល់ បុគ្គល​ដែល​ក្នុង​បញ្ជី​ឈ្មោះ​ទាំង​១០០​នោះ ភាគច្រើន​ជា​ស្ត្រី ដែលជា​អ្នកដឹកនាំ​វ័យក្មេង​​ មន្ត្រី​រដ្ឋាភិបាល និង​អ្នកនយោបាយ សកម្មជន ​អ្នកតស៊ូ​មតិ អ្នកជំនាញ​អប់រំ និងជា​អ្នកដឹកនាំ​ ​បម្រើការ​នៅ​អង្គការ​អន្តរជាតិ និង​អង្គការក្រៅរដ្ឋាភិបាលជាដើម៕

អត្ថបទដែលជាប់ទាក់ទង