មុខសញ្ញាចោរកម្មគាស់ផ្ទះត្រូវបានសមត្ថកិច្ចបង្ក្រាបបានចំនួនបីនាក់កំពុងគេចខ្លួនពីរនាក់

កណ្តាល ៖ មុខសញ្ញាចោរកម្មគាស់ផ្ទះចំនួនបីនាក់ ក្នុងចំណោមបក្ខពួក ប្រាំនាក់ ត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់គ្នា នៅសល់បក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។ ក្រុមជនសង្ស័យពាក់ព័ន្ធក្នុងករណីចោរកម្មគាស់ផ្ទះលួចទ្រព្យសម្បត្តិខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ។

 

 

 

មុខសញ្ញាជនសង្ស័យទាំង ប្រាំនាក់ ត្រូវបាននគរបាលប្រាប់ថា ទី១-ឈ្មោះ យ៉ុម ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ ទី២-ឈ្មោះ ចាន់ថា សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ មុខរបរ កសិករ ទី៣-ឈ្មោះ លន លីម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន មុខរបរ កសិករ ទី៤-ឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅភូមិក្បាល ឃុំសំពៅពូន បានរត់គេចខ្លួន និងទី៥-មិនស្គាល់អត្តសញ្ញាណគេចខ្លួន។

 

 

 

 

សូមរំលឹកថា នៅវេលាម៉ោងប្រមាណ ៧ និង ៤០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ឃុន លាងឆេង ភេទស្រី អាយុ ៣៧ឆ្នាំ នៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បានបាត់បង់ទ្រព្យសម្បត្តិជាច្រើន ខណៈពេលក្រុមគ្រួសារជនរងគ្រោះចេញទៅឆេងម៉េង។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ឃាត់បានមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ យ៉ុម ភារម្យ មកសាកសួរ នៅអធិការដ្ឋានគរបាលស្រុកកោះធំ។ សង្ស័យ យ៉ុម ភារម្យ បានឆ្លើយថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពចូលគាស់ផ្ទះរបស់ឈ្មោះ ឃុន លាងឆេង ជាមួយនិងបក្ខពួកខ្លួន ០៤នាក់ទៀត ត្រូវឃាត់ខ្លួនជាបន្តបន្ទាប់តែម្តង។

 

 

 

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ច កំពុងសាកសួរ និងកសាងសំណុំរឿងនីតិវិធីចាត់ការបន្តតាមច្បាប់៕

WhatsApp Image 2017-04-19 at 02.55.41 WhatsApp Image 2017-04-19 at 02.56.18WhatsApp Image 2017-04-19 at 02.55.48 WhatsApp Image 2017-04-19 at 02.56.34

អត្ថបទដែលជាប់ទាក់ទង