ឥឡូវនេះ មានលុយតែ​ ២​ម៉ឺនជាង​ គួរពិចារណា​​ជិះរថយន្តថ្មី​​តែ​ម្ដង​ទៅ​

(ភ្នំពេញ)៖ អ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹក ដោយសារពួកគេយល់ថា រថយន្តមួយទឹក មានតម្លៃធូរថ្លៃជាង​រថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងអ្នកសម្រេចចិត្តទិញ​រថយន្តមួយទឹក យកទៅប្រើប្រាស់ ​អ្នកត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់​សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹក មិនមែន​ជា​រថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយ ដែលអ្នកមើលមិនឃើញ ហើយក៏​គ្មាន​ការធានាច្បាស់លាស់​ពីក្រុមហ៊ុនដែរ។

ប៉ុន្តែឥឡូវនេះ អ្នកគួរឈប់ខ្វល់ខ្វាយ​ជាមួយរថយន្តមួយទឹកទៀត​ទៅ សម្រាប់អ្នកមានលុយត្រឹមតែ ២ម៉ឺនជាង ក៏អាចជិះរថយន្តថ្មី​បានដែរ។

ថ្មីៗនេះ គេសង្កេតឃើញក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្ដាច់មុខ​រថយន្ត Ford ប្រចាំប្រទេសកម្ពុជា បាននាំចូលនូវរថយន្ត SUV មួយប្រភេទ នោះគឺរថយន្ត Ford Ecosport 2019 ដែលមានតម្លៃត្រឹមតែ $29,900 ប៉ុណ្ណោះ សម្រាប់អតិថិជនដែលធ្វើការកក់ទុកមុន។ រថយន្តនេះមានតម្លៃសមរម្យ និងមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ មិនចាញ់រថយន្ត​តម្លៃថ្លៃមួយចំនួន​នោះទេ រីឯរូបរាងវិញក៏មើលទៅគួរឲ្យទាក់ទាញ និងទាន់សម័យ ស័ក្តិសមបំផុតសម្រាប់​យុវវ័យ និងបងៗនារីៗផងដែរ។

ដោយសារតែ Ford Ecosport ស៊េរីថ្មី 2019 បានបំពាក់មកជាមួយនូវអេក្រង់ Touchscreen 6.5 អ៊ីញ រួមជាមួយនឹងបច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី ដែលអាចបញ្ចាដោយសម្លេង ដូច្នេះនៅពេល​អ្នកចង់ធ្វើការ Call ស្ដាប់តន្រ្តី ឬការកម្សាន្តផ្សេងៗ អ្នកពុំចាំបាច់ដកដៃចេញពីចង្កូតនោះទេ អ្នកគ្រាន់តែចុចប៊ូតុង Voice Command នៅលើចង្កូតរួចបញ្ជាដោយការនិយាយជាការស្រេច បច្ចេកវិទ្យានេះផ្ដល់ទំនុកចិត្ត និងមិនធ្វើឲ្យអ្នកបាត់បង់ការយកចិត្តទុកដាក់ នៅពេល​កំពុងបើកបរនោះទេ។ កាន់តែពិសេសនោះ គឺរថយន្ត Ford Ecosport ប្រើប្រាស់ជាមួយនឹង Smart Key ដោយអ្នកអាចបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរនោះទេ។

មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលតែងជួបប្រទះការលំបាកពេលចូលចតម្ដងៗ រថយន្តនេះភា្ជប់មក​ជាមួយនូវ​ប្រព័ន្ធជំនួយចូលចតដែលប្រើកាមេរ៉ា និងសេនសឺផ្នែកខាងក្រោយជាសញ្ញាផ្ដល់ជំនួយ ផ្ដល់ភាពងាយស្រួលក្នុងពេលចូលចត។

ម្យ៉ាងទៀត រថយន្តនេះគឺស័ក្តិសមបំផុតសម្រាប់អ្នករស់នៅក្នុងទីក្រុង ដែលតែងតែជួបប្រទះការកក​ស្ទះចរាចរណ៍សើ្ទររៀងរាល់ថ្ងៃ ដោយសារតែ Ford Ecosport បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីន Ecoboost ទំហំ 1.0L ថ្វីត្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរយន្តដទៃ ដែលមានទំហំម៉ាស៊ីនប៉ុនគ្នា ហើយថែមទាំងជួយសន្សំសំចៃប្រេងទៀតផង។

ដូច្នេះសម្រាប់អ្នកដែលមានលុយត្រឹមប៉ុណ្ណឹង គួរពិចារណាទិញរថយន្តថ្មីជិះតែម្ដងទៅ ដើម្បីជៀស​វាង​កុំឲ្យទិញប៉ះរថយន្តមិនស្អាត ឬចេះតែមានបញ្ហាខូចមិនចេះចប់ ម្យ៉ាងទៀតនៅពេលអ្នកទិញ​រថយន្តថ្មី គឺមានការធានាត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើន​ទៀតផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង