FIFA U20: ជើងឯក និងជើងឯករងអាស៊ីអារ៉ាប៊ីសាអូឌីត និងកូរ៉េខាងត្បូងធ្វើមិនល្អថ្ងៃបើកឆាកក្នុងពូល

(ប៉ូឡូញ)៖ ក្រុមបាល់ទាត់យុវជនប្រទេសអារ៉ាប៊ីសាអូឌីត​ដែលជាជើងឯកយុវជនអាយុក្រោម១៩ឆ្នាំប្រចាំបាល់ទាត់ទ្វីបអាស៊ី បើកយុទ្ធនាការជើងឯកយុវជនអាយុក្រោម២០ឆ្នាំ ២០១៩ ក្នុងពូលE ដោយបរាជ័យក្រោមថ្វីជើងយុវជនបារាំង ០ទល់នឹង២។

ពីរគ្រាប់ជ័យជំនះរបស់បារាំងកើតឡើងដោយកីឡាករ Youssouf Fofanaនាទីទី៤៣ និងកីឡាករ Amine Ferid Gouiri នាទីទី៧៥។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមយុវជនប៉ាណាម៉ា វាយបកតាមពីក្រោយស្មើម៉ាលី ១ទល់នឹង១។ មួយគ្រាប់នាំមុខរបស់ម៉ាលីធ្វើបានសម្រេចដោយកីឡាករ Boubacar Konte ខណៈដែលប៉ាណាម៉ាធ្វើបានសម្រេចដោយ Diego Falanta។

ការប្រកួតក្នុងពូល F មួយគ្រាប់របស់កីឡាករ Francisco António Machado Mota Castro Trincão ធ្វើឱ្យព័រទុយហ្កាល់ឈ្នះជើងឯករងបាល់ទាត់យុវជនអាស៊ី២០១៨ កូរ៉េខាងត្បូង ១ទល់០។
ដោយឡែកអាហ្សង់ទីនបានបំបាក់អាហ្វ្រិកខាងត្បូង ៥ទល់នឹង២៕

 

អត្ថបទដែលជាប់ទាក់ទង