បាល់ទាត់ជម្រើសជើងឯកជាតិថ្ងៃនេះមានបួនប្រកួត ក្នុងនោះព្រះខ័នរាជទៅបាទី

(កម្ពុជា)៖ បីប្រកួតនៃសប្តាហ៍ទី៩ ការប្រកួតជម្រើសជើងឯកជាតិ (លីហ្គកំពូលកម្ពុជា) បានបញ្ចប់ម្សិលមិញដោយ ក្រសួងការពារជាតិឈ្នះវិសាខា១ទល់០ បឹងកេតឈ្នះអាស៊ីអឺរ៉ុប ៣ទល់២ និងអង្គរថៃហ្គ័រឈ្នះអគ្គស្នងការដ្ឋាននគរបាល់ជាតិ ៤ទល់នឹង២។

ចំនែកការប្រកួតថ្ងៃនេះវិញមានបួនប្រកួត នោះគីប្រកួតដែលត្រូវលេងម៉ោង ៣និង៣០នាទីរសៀល ក្រុមមិនដែលចាញ់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរមកសាលាបាល់ទាត់ជាតិបាទីសួរសុខទុក្ខយុវជនអាយុក្រោម១៨ឆ្នាំ កំពង់ចាម ប្រកួតជាមួយអ្នកការពារតំណែងជើងឯកណាហ្កានៅស្តាតចាស់ និងអគ្គិសនីកម្ពុជាប្រកួតជាមួយសូលទីឡូអង្គរនៅទូលសង្កែ។

ដោយឡែកការប្រកួតនៅម៉ោង៦និង០០នាទីល្ងាចនេះ ក្រុមភ្នំពេញក្រោន ទទួលគីរីវង់សុខសែនជ័យនៅកីឡដ្ឋាន RSN៕

អត្ថបទដែលជាប់ទាក់ទង