ឡុងដ៍៖ អឺរ៉ុបព្រមានមិនពន្យាពេលឲ្យអង់គ្លេសទៀតទេក្នុងការចាកចេញពីអឺរ៉ុប

(ឡុងដ៍)៖ ប្រភពពី Channel NewsAsia ឲ្យដឹងថា ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានព្រមានចក្រភពអង់គ្លេស នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ អោយចាកចេញពីអឺរ៉ុបអោយផុតតាមកាលកំណត់ ដោយអឺរ៉ុបមិនអាចពន្យាពេលអោយអង់គ្លេសតទៅទៀតបានទេ ។

ការព្រមានពីអឺរ៉ុប ត្រូវបានធ្វើឡើងក្រោយពីលោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសលាលែងចេញពីតំណែងទាំងស្រក់ទឹកភ្នែក កាលពីថ្ងៃសុក្រ ទី២៤ ខែឧសភានេះ ដែលលោកស្រីនឹងចាកចេញផុតពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ការប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Theresa May ត្រូវបានធ្វើឡើងក្រោយពីលោកស្រីបានព្យាយាមជាច្រើនលើក ក្នុងការជំរុញសមាជិករដ្ឋសភារបស់ចក្រភពមួយនេះ អោយអនុម័តលើកិច្ចព្រមព្រៀងចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ប៉ុន្តែមិនបានសម្រេច ៕លីលី

អត្ថបទដែលជាប់ទាក់ទង