តេអ៊ីរ៉ង់៖ សកម្មភាពទ័ពអាមេរិកនៅមជ្ឈិមបូព៌ាគ្រោះថ្នាក់ដល់សន្តិភាពអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភានេះថា ការសម្រេចចិត្តរបស់មេដឹកនាំអាមេរិកក្នុងការដាក់ពង្រាយកងទ័ពរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា កំពុងធ្វើអោយគ្រោះថ្នាក់ដល់សន្តិភាពអន្តរជាតិ ។

លោក Mohammad Javad Zarif បានលើកឡើងបែបនេះ ក្រោយពីមេដឹកនាំរបស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបញ្ជូនកងទ័ពប្រមាណ១៥០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមខ្លួនវាយបកលើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ ហ៊ានប៉ះពាល់ផលប្រយោជន៍អាមេរិក ។

សូមបញ្ជាក់ជូនថា អាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ពីបទវាយប្រហារវិច្ឆេទកម្មលើនាវាដឹកប្រេងពីរគ្រឿងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត កាលពីខែមុន និងមានគម្រោងបំផ្លាញផលប្រយោជន៍អាមេរិកនៅតំបន់មជ្ឈិមបូព៌ាថែមទៀត ៕លីលី

អត្ថបទដែលជាប់ទាក់ទង