អង្គរថៃហ្គ័រឈ្នះនគរបាលជាតិមុខអ្នកគាំទ្រជិត៣០០០នាក់

(សៀមរាប)៖ ក្លិបបាល់ទាត់អង្គរថៃហ្គ័រ បានបំបាក់អគ្គស្នងការនគរបាលជាតិ ៤ទល់នឹង២ ការប្រកួតកីឡាបាល់ទាត់ជម្រើជើងឯកជាតិ (លីហ្គកំពូលកម្ពុជា) ២០១៩ សប្តាហ៍ទី៨មុខអ្នកគាំទ្រជាង២៨០០នាក់។

ជំនួបនេះកីឡាករ Timothy Okereke រកបានបីគ្រាប់តែឯង ខណៈដែលឡុង ភារ៉ាត់រកបានមួយគ្រាប់ដែរ។ សម្រាប់ Okereke វាជាគ្រាប់ទី១៣ របស់គេដែលស៊ុតបញ្ចូលទីឱ្យក្រុម។

ក្រោយការប្រកួតនេះអង្គរថៃហ្គ័រមាន១៨ពិន្ទុបន្ទាប់ពី ៩ប្រកួត ឈ្នះ៥ ស្មើ៣ និងចាញ់១។ ប្រកួតបន្ទាប់ថ្ងៃទី០១ ខែមិថុនា អង្គរថៃហ្គ័រជួបក្រុមរួមកីឡដ្ឋាន សូលទីឡូអង្គរ។

ថ្ងៃនេះដែរ បឹងកេត ឈ្នះអាស៊ីអឺរ៉ុប ៣ទល់នឹង២ នៅទឹកដីអាស៊ីអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង