ឈាន​ដល់​អាយុ​១៨​ឆ្នាំ​ ចេះ​ជួញដូរ​ថ្នាំ​ញៀន​?​… តើ​បាន​ថ្មាំ​ញៀន​ពី​ណា​មក​ជួញដូរ​!

(​បាត់ដំបង​)៖​ ជនសង្ស័យ​ម្នាក់​ អាយុ​ទើប​ពេញវ័យ​ តែ​ចេះ​ជួញដូរ​សារធាតុ​ញៀន​ ត្រូវ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​។​

​លោក​វរសេនីយ៍ឯក​ ឆាង​ វណ្ណ​ឆៃ​ អធិការ​នគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ ម៉ោង​១៥:៣០​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ក្រុម​ទី​១២​ ស្ថិត​ក្នុងភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ធី​ វណ្ណ​ឌី​ ហៅ​ ទី​ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​។​

​វត្ថុ​តាង​ដែល​បាន​ដកហូត​រួម​មាន​ ថ្នាំ​ញៀន​ ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន​(​ម៉ា​ទឹកកក​ICE)០៤​កញ្ចប់​ទម្ងន់​ ៨,៤០​ក្រាម​ -​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ -​កាំបិត​សាំ​ម៉ូ​រ៉ៃ​០១​ដើម​ និង​សម្ភា​រះ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។​

​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ពិសេស​ដើម្បី​ស្វែងរក​មេ​ក្លោ​ង​ធំ​នែ​ល​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ជួញដូរ​នោះ​៕​ (SN-​ចេស្តា​)

អត្ថបទដែលជាប់ទាក់ទង