កីឡាការិនី​បាល់​ទាត់​អាមេរិក​ Morgan​ នឹង​មិនជាន់​សេត​វិមាន បើ​ត្រូវ​អញ្ជើញ

(អាមេរិក)៖ តារាបាល់ទាត់នារី​អាមេរិក  Alex Morgan បាននិយាយថ្មីៗនេះថា ខ្លួននឹងមិនចូលរួម​កម្មវិធី​ នៅសេតវិមានទេ ប្រសិនបើក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិក ការពារជើង​ឯក​ពិភព​លោក ដោយជោគជ័យ ក្នុងការប្រកួតឆ្នាំនេះ។

Morgan​ ដែលរិះគន់គោលនយោបាយប្រធានាធិបតី​Donald Trump កន្លងមក បានប្រាប់ទស្សនាវដ្តី Time ថា នាងមិនទទួលការអញ្ជើញណាមួយ ក្នុងកម្មវិធីអបអរសាទរ ក្នុងករណីអាមេរិក ឈ្នះជើង​ឯកពិភព​លោក​បាល់ទាត់នារី ដែលធ្វើនៅប្រទេសបារាំង ខែមិថុនា ខាងមុខនេះ។

កីឡាការិនីរួបនេះបន្ថែមថាខ្លួនមិនអាចទ្រាំចំពោះរដ្ឋបាលអាមេរិកបច្ចុប្បន្ននេះទេ ហើយសូម​កុំយកកីឡា​លាយឡំនយោបាយ។

ការប្រកួតបាល់ទាត់ជើងឯកពិភព​លោក​នារី ២០១៩ អាមេរិក ស្ថិតនៅពូល F ជាមួយថៃ ស៊ីលី និង​ស៊ុយអែត​៕

អត្ថបទដែលជាប់ទាក់ទង