FIFA U20: ​កាតា ​អាមេរិក ​ចាញ់ ចំណែក​ណូវែលហ្សឺឡង់ និង​អ៊ុយរួហ្កាយ​ ឈ្នះ

(ប៉ូឡូញ)៖ ក្រុមបាល់ទាត់​យុវជនអាយុ​ក្រោម ២០ឆ្នាំ របស់​ណូវ៉ែលហ្សឺឡង់ បានបំបាក់​ក្រុមយុវជន
ហុង​ឌុយរ៉ាស់ ៥ ទល់នឹង ០ ក្នុង​ការប្រកួតបាល់ទាត់ពិភពលោកយុវជន​អាយុក្រោម ២០ឆ្នាំ ពូលC។

៥គ្រាប់របស់ណូវ៉េលហ្សឺឡង់ កើតឡើង​ដោយកីឡាករ Darwin Diego ធ្វើឱ្យចូលទីខ្លួនឯង, Ben Waine ពីរគ្រាប់តែឯង Sarpreet Singh​ និងMatthew Conroy ម្នាក់មួយគ្រាប់។

ក្នុងពូល​ជាមួយគ្នានេះ យុវជន​អ៊ុយរូហ្គាយ ឈ្នះ​ក្រុម​ណរវ៉ែ ៣ ទល់នឹង ១។ ជំនួបនេះ តង់ទី១ អ៊ុយរូហ្កាយ​ នាំមុខ ២ ទល់នឹង ០ ដោយកីឡាករ Darwin Núñez និង Francisco Ginella Dabezies។ប៉ុន្តែលេងតង់ទី២ បានតែពីរនាទីកីឡាករ ​Christian Dahle Borchgrevink រកបានមួយគ្រាប់ឱ្យណរវ៉ែ មុនពេលកីឡាករ Brian Rodríguez បន្ថែមគ្រាប់ទី៣ ឱ្យអ៊ុយរួហ្កាយ ៣នាទី មុនចប់ការប្រកួត។

ចំណែក ការប្រកួត ពូល D កីឡាករ Maxwel Effiom, Okechukwu Henry Offia, Ayotomiwa Sherif Dele-Bashiru និង Aliu Salawudeen ស៊ុតម្នាក់មួយគ្រាប់ ឱ្យនីហ្ស៊េរីយ៉ា ឈ្នះយុវជនកាតា ៤ ទល់នឹង ០។

ដោយឡែក អ៊ុយក្រែន បានផ្តួលអាមេរិកការប្រកួតដំបូង ក្នុងលទ្ធផល ២ ទល់នឹង ១។ លេងបាន ២១ នាទី កីឡាករ Serhiy Bulesta រកគ្រាប់បាល់នាំមុខឱ្យអ៊ុយក្រែន មុនពេលកីឡាករ Brandon Iván Servania រកគ្រាប់ស្មើឱ្យអាមេរិក។ ប៉ុន្តែនៅនាទីទី៥១ កីឡាករ Denys Popov បន្ថែមគ្រាប់ជ័យជំនះ ឱ្យអ៊ុយក្រែន។

ការប្រកួតថ្ងៃនេះ ក្នុងពូល E ប៉ាណាម៉ា ប្រកួតជាមួយម៉ាលី និងបារាំង ជួប អារ៉ាប៊ី សាអូឌីត។ ពូលF ព័រទុយហ្កាល់​ ជួបជាមួយកូរ៉េខាងត្បូង និងអាហ្សង់ទីន ប្រកួតជាមួយអាហ្វ្រិកខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង