មន្ទីរ​សុខាភិបាល​បង្ហាញឈ្មោះបុគ្គលជិត ​៤០០នាក់​​ ដែលដេីរចាក់ថ្នាំ​តាមផ្ទះដោយខុសច្បាប់​​ នៅស្វាយរៀង​

(ស្វាយរៀង​)៖​ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងអស់​ ប្រុងប្រយ័ត្ន​ចំពោះ អ្នករកស៊ីដើរចាក់ថ្នាំជាច្រើន គ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្ត ឬពីក្រសួងសុខាភិបាល ដែលកំពុងរកស៊ីដើរចាក់ថ្នាំយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តស្វាយរៀង។

បេីតាមបញ្ជីឈ្មោះរបស់មន្ទីរសុខាភិបាល​ មានបុគ្គលរហូតទៅដល់​ ៣៩៣នាក់​ ដែលដើរព្យាលបាល ចាក់​ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាត។ មន្ទីរ​សុខាភិបាលណែនាំដល់អ្នកទាំងអស់នោះ​ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ពីព្រោះមន្ទីរសុខាភិបាល បានណែនាំ ហាមឃាត់ និងបានឱ្យធ្វើកិច្ចសន្យាច្រើនដងរួចមកហើយ និងមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាជាបន្តទៀតទេ៕

អត្ថបទដែលជាប់ទាក់ទង