វគ្គ ឆ្កែ និងឆ្មា ជជែកគ្នា!

(ភ្នំពេញ)៖ ឆ្កែ នឹងឆ្មា ជាសត្វកម្រត្រូវគ្នាណាស់ ចំលែកអីតែ ថ្ងៃ១ មាន ឆ្កែ នឹងឆ្មា មួយគូរ បានជួបគ្នា ហើយឆ្មាមានសំនួរមួយចំនួន សួរទៅ ឆ្កៃ។

ឆ្មា៖ បងហា! ខ្ញុំដូចជាឆ្ងល់ណាស់ មនុស្សភាគច្រើនពេលឈ្លោះគ្នា ហេតុអ្វីគេជេរតែបងឯងសុទ្ធតែ «អាឆ្កែ មីឆ្កែពេញៗមាត់អ៊ីចឹង?»។ មិនត្រឹមតែជេរខាងក្រៅធម្មតាទេ ឃើញគេជេរផុសផ្តាំគ្នាពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្តង! ហើយខ្ញុំឃើញមានគេឡាច គេទះដៃ គេចូលចិត្ត និងចែករំលែកគ្នាច្រើនណាស់!។

ឆ្កែ៖ បងមិនដឹងដែរ! ឃើញតែគេជេរឆ្កែរហូត! មិនដឹងថា មនុស្សហ្នឹងគ្រាន់បើជាងឆ្កែ ឬឆ្កែគ្រាន់បើជាងមនុស្សទេសព្វថ្ងៃនេះនោះ ព្រោះពេលឆ្កែឈ្លោះគ្នាពុំដែលជេរមនុស្សម្តងទេ!។ ចុះប្អូនឯងមានឡាច និងចែករំលែកដូចគេអត់?

ឆ្មា៖ អត់ទេបង! ព្រោះខ្ញុំដឹងថា បងឆ្កែស្រាប់ហើយហ្នឹង!

ឆ្កែ៖ ចុម! មើល៍វានិយាយ! ថយចេញឲ្យឆាប់ ឈប់និយាយ តិចទ្រាំមិនបាន!

ឆ្មា៖ គ្រាន់តែគេនិយាយការពិតមិនបានដែរ! សមតែគេជេរ «អាឆ្កែមែន!»៕ (SN-កុសល)

អត្ថបទដែលជាប់ទាក់ទង