ជនចំណាកស្រុក នៅលីប៊ី ជាង ៤ពាន់នាក់ ស្ម័គ្រចិត្ត​ធ្វើ​មាតុភូមិ​និវត្តន៍

(លីប៊ី)៖ អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ​បាននិយាយ កាលពីថ្ងៃពុធថា នៅក្នុងឆ្នាំ២០១៩នេះ ជនចំណាក​ស្រុក​ជាង ៤.២៥៥ នាក់ បានស្ម័គ្រចិត្តវិលត្រឡប់ពីប្រទេសលីប៊ី ទៅកាន់ប្រទេស​កំណើត​របស់ពួកគេវិញ។

​IOM បានឲ្យដឹងថា​ជនចំណាកស្រុកទាំងនោះ បានស្ម័គ្រចិត្តធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយ​សុវត្ថិភាពទៅកាន់ ២៦ប្រទេស នៅទូទាំងទ្វីប​អាហ្វ្រិក និងអាស៊ី។

​សូមជម្រាបថា ប្រទេសលីប៊ី បានក្លាយជាចំណុចចាប់ផ្តើម សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់​ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ​ ទៅកាន់អឺរ៉ុប ដោយសារតែអសន្តិសុខ និងភាពចលាចលនៅក្នុង​ប្រទេសអាហ្វ្រិក​ខាងជើង បន្ទាប់ពីការបះបោរឆ្នាំ២០១១ ដែលផ្តួលរំលំអតីតមេដឹកនាំ ​Muammar Gaddafi៕ ​(មាលីកា)

អត្ថបទដែលជាប់ទាក់ទង