ដឹងទេថា «ឆ្នេរភ្លោះ កោះឋានសួគ៌ កោះរ៉ុង» ជាកម្មសិទ្ធិរបស់កូនលោកណា?

(ភ្នំពេញ) ៖ «ឆ្នេរ​ភ្លោះ កោះ​ឋានសួគ៌ កោះរ៉ុង» ដែលស្ថិតនៅឯខេត្តព្រះសីហនុ គឺជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ និងមានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំងក្នុងចំណោមឆ្នេរនានា ក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។

ទាក់ទងទៅនឹងឆ្នេរ​ភ្លោះ កោះ​ឋានសួគ៌ កោះរ៉ុង នេះដែរ ប្រជាពលរដ្ឋខ្មែរមួយចំនួនខ្លះនៅតែមានចម្ងល់ថា តើឆ្នេរ​ភ្លោះ កោះ​ឋានសួគ៌ កោះរ៉ុង ដ៏ស្រស់ស្អាតនេះ គឺជាកម្មសិទ្ធិរបស់អស់លោកណា?

ប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ឆ្នេរភ្លោះ កោះឋានសួគ៍ កោះរ៉ុងនេះ គឺជាគ្រប់គ្រងដោយលោកឧកញ៉ា ទៀ វិចិត្រ។

លោកឧកញ៉ា ទៀ វិចិត្រ ត្រូវបានគេដឹងថា ជាកូនប្រុសរបស់លោក ទៀ វិញ និងជាប្អូនប្រុសបង្កើតរបស់លោក ទៀ សុខា ដែលសព្វថ្ងៃនេះលោកឧកញ៉ា ទៀ វិចិត្រ ជាម្ចាស់​ក្រុមហ៊ុន ជី​. ធី​. វី​. ស៊ី​, ស្ពីដ​បូត កម្ពុជា (G.T.V.C, Speedboat Cambodia) ហើយក៏ជាស្ថាបនិក​បង្កើត​ឆ្នេរ​កម្សាន្ត​ថ្មី​ទាំងនេះ។

ប្រជាពលរដ្ឋ បានលើកជាចម្ងល់ទៀតថា កោះគឺជាដីរបស់រដ្ឋ។ គ្មានបុគ្គលឯកជនណាម្នាក់ មានសិទ្ធិយកទន្លេ សមុទ្រ កោះ ជាសម្បត្តិឯកជនផ្ទាល់ខ្លួនបានទេ។ តើកោះដែលឧកញ៉ា ទៀ វិចិត្រ កំពុងអាស្រ័យផល ទទួលបានដោយរបៀបណា? បើទទួលបានតាមផ្លូវច្បាប់ តើជាសម្បទានវិនិយោគរយៈពេលប៉ុន្មានឆ្នាំ?៕ (Swift News)

 

 

 

អត្ថបទដែលជាប់ទាក់ទង