Top News៖ លោកស្រី​ឧកញ៉ា សេដ្ឋីនី សៀង ចាន់​ហេង ធ្វើ​ស្បែកជើង​មាស ប្រគេន​ព្រះ​តេជគុណ ដួង ផង់ ព្រះចៅអធិការ​វត្ត​ព្រែក​ប្រាំង ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល​

(​ភ្នំពេញ​)៖ លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ជា​សេដ្ឋីនី ខាង​ដីធ្លី និង​មាន​ក្រុមហ៊ុន​ជាច្រើន បានធ្វើ​ស្បែកជើង​មាស ប្រគេន​សម្តេចព្រះ​ឧ​ត្ត​ម​បញ្ញា ដួង ផង់ ព្រះសង្ឃ​គណៈមហានិកាយ និង​ជា​ព្រះចៅអធិការ វត្ត​ព្រែក​ប្រាំង ស្ថិតក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​។ រូបថត ២​សន្លឹក ដែល​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ប្រគេន​ស្បែកជើង​មាស ដល់​ព្រះ​តេជគុណ ដួង ផង់ ត្រូវបាន​គេ​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​។​

​ចំពោះ​ដំណឹង​នេះ ត្រូវបាន​គេ​លើកឡើង​តាម​ហ្វេ​ស​ប៊ុ​កថា “​ពិតជា​រឿង​ដ៏​មហាអស្ចារ្យ​ទេ បើ​មានរឿង​ដូចនេះ​មែន​នោះ ..? ដែល​គាត់​ហ៊ាន​ចំណាយលុយ​ដ៏​មហាសាល ធ្វើ​ស្បែកជើង​មាស ថ្វាយ​ដល់​សម្តេច​ឧ​ត្ត​ម​បញ្ញា ដួង ផង់ ., ខណៈ​ស្ថានភាព​សេដ្ឋកិច្ចជាតិ​យើង នៅមានកម្រិត​នៅឡើយ បើសិនជា​បង្វែរ​សកម្ម​ភាព​នេះ ទៅ​ជួយ​ដល់​កិច្ចការ​សង្គម ផ្សេងៗ ( មន្ទីរពេទ្យ​គន្ធបុប្ផា​) មិនដឹង​ល្អ​យ៉ាងណាទេ .. ។ ( ជា​គំនិត​បុគ្គល​ទេ )”​។​

​យ៉ាងណាក៏ដោយ ជុំវិញ​សទ្ធា​ជ្រះថ្លា​នេះ មិនទាន់មាន​ការបញ្ជា​ក់​បែបណា​ពី​ព្រះ​តេជគុណ ដួង ផង់ និង​លោកស្រី​ឧកញ៉ា សេដ្ឋីនី សៀង ចាន់​ហេង នៅឡើយ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង