ក្រុមហ៊ុនជាង៤៥០ចូលរួមតាំង​ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅកូរ៉េខាងជើង

(ព្យុងយ៉ាង)៖ ក្រុមហ៊ុនជាង៤៥០មកពីបណ្តាប្រទេសផ្សេងៗដូចជាចិន, រុស្ស៊ី, ប៉ាគីស្ថាន និងប៉ូឡូញបានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនិទាឃរដូវទីក្រុងព្យុងយ៉ាងលើកទី២២។

ការបើក​ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះបានចាប់ផ្តើមកាលពីថ្ងៃចន្ទ​ដោយមានអ្នកចូលរួមជាច្រើនរួមទាំងវត្តមានរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងលោក​ Ri Yong Nam ដែលបានចូលរួមក្នុងពិធីបើកសម្ពោធនិងទស្សនាពិព័រណ៍នោះនៅឯសាលពិព័រណ៍ Three-Revolution។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងមិនបានបញ្ជាក់ពីរយៈពេលនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះទេ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង