​ប៉ាឡេស្ទីននឹងមិនចូលរួមសន្និសីទដែលដឹកនាំដោយអាមេរិកស្ដីពីតំបន់វិនិយោគនៅប្រទេសបារ៉ែនឡើយ​

(បរទេស)៖ ប្រទេសប៉ាឡេស្ទីននឹងមិនចូលរួមសន្និសីទដែលដឹកនាំដោយអាមេរិកដើម្បីទាក់ទាញការវិនិយោគទៅកាន់តំបន់វ៉េសប៊ែង (West Bank) និងហ្គាហ្សា (Gaza) ក្នុងប្រទេសបារ៉ែន នៅខែក្រោយឡើយ។

​រដ្ឋមន្រ្តីអភិវឌ្ឍន៍សង្គម លោក Ahmed Majdalani ​បាននិយាយកាលពីថ្ងៃចន្ទ ថា «…នឹងគ្មានការចូលរួមរបស់ប៉ាឡេស្ទីននៅក្នុងសន្និសីទនោះទេ។ មានតែអាមេរិកនិងអ៊ីស្រាអែល​ប៉ុណ្ណោះ»។

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Shtayyeh បាននិយាយកាលពីថ្ងៃចន្ទដែរថា «​ប៉ាឡេស្ទីនមិនត្រូវបានគេពិគ្រោះយោបល់អំពីសន្និសីទនេះនៅប្រទេសបារ៉ែនទេ»។

សូមជម្រាបថាក្រុងវ៉ាស៊ីនតោនបានប្រកាសសន្និសីទនេះកាលពីថ្ងៃអាទិត្យហើយបានចាត់ទុកថាជាការបង្ហាញនូវផ្នែកដំបូងនៃផែនការសន្តិភាពអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ទន្ទឹងរង់ចាំជាយូរមកហើយ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង