Caracas៖ មន្ត្រីបក្សប្រឆាំងវែណេស៊ុយអេឡារត់ទៅពឹងអាមេរិកឲ្យជួយ

លោក Carlos Vecchio អ្នកការទូតគណបក្សប្រឆាំងរបស់ប្រទេសវែណេស៊ុយអេឡាប្រចាំនៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានសរសេរតាមប្រព័ន្ធ Twitter របស់លោកថា លោកបានដឹកនាំគណៈប្រតិភូទៅជួបជាមួយមន្ត្រីមន្ទីរបញ្ចកោណ និងមន្ត្រីក្រសួងការបរទេសអាមេរិក ដើម្បីអោយអាមេរិកជួយគណបក្សប្រឆាំង ។

លោក Carlos Vecchio បានអោយដឹងថា កិច្ចពិភាក្សារវាងមន្ត្រីគណបក្សប្រឆាំងវែណេស៊ុយអេឡា និងមន្ត្រីអាមេរិក បានទទួលលទ្ធផលវិជ្ជមាន ដោយអាមេរិកបានសន្យានឹងជួយជ្រោមជ្រែងដល់គណបក្សប្រឆាំងវែណេស៊ុយអេឡា ។

សូមបញ្ជាក់ជូនថា មន្ត្រីគណបក្សប្រឆាំងវែណេស៊ុយអេឡា ដែលបានរត់ទៅពឹងអាមេរិកអោយជួយ គឺដោយសារគណបក្សនេះ បានទទួលបរាជ័យក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលវែណេស៊ុយអេឡា កាលពីខែមេសា ឆ្នាំ២០១៩នេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង