រដ្ឋាភិបាល​នីការ៉ាហ្គា ​នឹងដោះលែងអ្នកទោសនយោបាយ ចំនួន ១០០នាក់

(បរទេស)៖​ រដ្ឋាភិបាលនីការ៉ាហ្គា បាននិយាយ កាលពីថ្ងៃចន្ទថា ខ្លួននឹងដោះលែងអ្នកទោសនយោបាយ​ចំនួន១០០ នាក់​​ ដើម្បីបញ្ចប់វិបត្តិសេដ្ឋកិច្ច និង​ការធ្វើកូដកម្មផ្សេងៗ។

​ក្រសួងមហាផ្ទៃ នីការ៉ាហ្គា បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ថា «ក្រសួងនេះ​ បានចេញបទបញ្ជា​ឲ្យដោះលែង​អ្នកទោស ​ចំនួន ១០០នាក់​​ដែលត្រូវបានឃាត់ខ្លួនពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំង​នឹងសន្ដិសុខ​សាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ»។

​រដ្ឋាភិបាល នីការ៉ាហ្គា បាននិយាយថា ការដោះលែងនេះ គឺជាផ្នែកមួយនៃផែនការដោះលែងអ្នក​ទោស​នយោបាយ ជិត ៣០០នាក់នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខ។

សូមជម្រាបថា រដ្ឋាភិបាលនីការ៉ាហ្គា បានចាប់ខ្លួនមនុស្សរាប់រយនាក់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា ដោយហិង្សា ដែលបានផ្ទុះឡើង​ជាលើកដំបូង នៅក្នុងខែមេសា ឆ្នាំ២០១៨ ខណៈដែលប្រធានាធិបតី​បានព្យាយាមកាត់បន្ថយ​ផលប្រយោជន៍សុខុមាលភាព​សាសាធារណៈ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង