ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ថ្ងៃទី​២២​ឧសភា អភិបាល​ខេត្តតាកែវ និង​ភរិយា ជា​ស្តេច​មាឃ និង​ព្រះ​មេ​ហួ​

(​ភ្នំពេញ​)៖ ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះ​ន័​ង្គ​ល នៅ​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើង នៅ​ទីលាន​តារាង​បាល់ទាត់ គិរីវង់​សុខ​សែន​ជ័យ ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះ​កុរ​ណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ឆ្នាំនេះ អភិបាល​ខេត្តតាកែវ លោក អ៊ុច ភា នឹង​ធ្វើជា​ស្តេច​មាឃ និង​ភរិយា​របស់លោក គឺ​លោកស្រី ស្រី ប៊ុណ្ណា​ដាវី ជា​ព្រះ​មេ​ហួ​។​

​សូមបញ្ជាក់ថា ការ​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នា​ថ្ងៃ​៤​រោច ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ជាការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​កសិកម្ម ធ្វើស្រែ​ចម្ការ ថា រដូវវស្សា បាន​ចូលមក​ដល់​ហើយ ដូច្នេះ​ការធ្វើ​ស្រែចម្ការ ក៏​ចាប់ផ្តើម​ផងដែរ​។

​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ពីមុន បាន​ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំ នៅ​វាល​ព្រះមេរុ ស្ថិតនៅ​ខាងជើង ជាប់​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ចាប់តាំងពី​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ចូល​ទិវង្គត កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ​ឡើង នៅតាម​បណ្តា​ខេត្ត​នានា ឆ្លាស់​ប្តូរ​វេន​គ្នា មួយឆ្នាំ​ខេត្ត​នេះ មួយឆ្នាំ​ខេត្ត​នោះ​វិញ​៕​

 

អត្ថបទដែលជាប់ទាក់ទង