ប្តីកាប់ប្រពន្ធដាច់ក្បាល សមត្ថកិច្ចសន្និដ្ឋានថា ប្តីវង្វេងស្មារតី

(បាត់ដំបង)៖​ ឃាតកម្មយ៉ាងសាហាវ ដោយ​ប្តីប្រេីកាំបិតផ្គាក់កាប់ និងអារកដាច់ក្បាលប្រពន្ធ ស្ទេីរមិនជឿ។ សមត្ថកិច្ចសន្និដ្ឋានថា ប្តីវង្វេងស្មារតី និង​មានប្រវត្តិប្រើគ្រឿងញៀន។ ហេតុការណ៍​នេះ បាន​កេីតឡេីង កាលពីថ្ងៃ​ទី២១​ ខែឧសភា​ ឆ្នាំ២០១៩ ​វេលាម៉ោង ៥ និង ៥០នាទីទាបភ្លឺ នៅចំណុចក្រុម១​ ភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់​ ខេត្តបាត់ដំបង។

ជនសង្ស័យ ដែលកាប់ និងអារក កាត់ក្បាលប្រពន្ធ មានឈ្មោះ យឿត រឿត​ អាយុ ៣៣ឆ្នាំ​ រស់នៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើសកម្មភាព ដោយយកកាំបិតផ្គាក់កាប់ និងអារក ដាច់ក្បាល ប្រពន្ធ ដែលមាន​ឈ្មោះ ម៉ាន់ សុភា អាយុ ៣៧ឆ្នាំ​ រស់នៅខេត្តកំពង់ស្ពឺ មកស្នាក់នៅផ្ទះឪពុក ម្តាយខាងប្ តីនៅភូមិឃុំកើតហេតុ។

ប៉ូលិសបានសន្និដ្ឋានថា មូលហេតុ​ ដែលប្តី ឈានដល់ការប្រព្រឹត្ត​អំពើសាហាវឃោរឃៅនេះ ដោយសារតែ​វង្វេង​ស្មារតី​ ហើយ​ជនសង្ស័យ មានប្រវត្តិ ធ្លាប់ប្រើប្រាស់ថ្នាំញៀន។ នជនសង្ស័យ ត្រូវបាន​នគរបាល​ស្រុក​បាណន់ ឃាត់ខ្លួន និង​ចាត់ការតាមនី​តិវិធី៕ ( SN-​ចេស្តា )

អត្ថបទដែលជាប់ទាក់ទង