ប្រធានាធិបតី​​ ត្រាំ​ ព្រមានថា អ៊ីរ៉ង់​នឹងទទួលបានការឆ្លើយតប​យ៉ាងចាស់​ដៃ បើសិន​ហ៊ាន​ប្រឆាំង​អាមេរិក

(អាមេរិក)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ​នៅថ្ងៃចន្ទទី២០ ខែឧសភាថា អ៊ីរ៉ង់​នឹងទទួលបានការឆ្លើយតប​យ៉ាងចាស់ដៃ ប្រសិនបើហ៊ាន​ធ្វើសកម្មភាពប្រឆាំង​ផលប្រយោជន៍អាមេរិក​ នៅមជ្ឈិមបូព៌ា។

លោក ​ត្រាំ​ បានថ្លែងនៅសេតវិមានក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania ថា «គាត់នៅតែមាន​ឆន្ទៈចង់​ចរចា​ជាមួយអ៊ីរ៉ង់ នៅពេលពួកគេត្រៀមខ្លួនរួចរាល់»​ ហើយថា «ប្រសិនបើពួកគេហ៊ាន​ធ្វើសកម្មភាពអ្វីមួយប្រឆាំង​អាមេរិកនោះ នឹងទទួលបានការឆ្លើយតបយ៉ាងដំណំ»។​

​គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋបាលត្រាំ បានបញ្ជូននាវាដឹកយន្តហោះ​ និងធនធានយោធាជាច្រើនទៀត ទៅកាន់តំបន់ឈូងសមុទ្រពែក្សរ៍ ហើយបានដកបុគ្គលិក ដែលមិនចាំបាច់ចេញពីអ៊ីរ៉ាក់ ដោយធ្វើឲ្យមានការ​ព្រួយ​បារម្ភអំពីលទ្ធភាព​នៃ​ការប្រឈម​មុខគ្នា​ជាមួយអ៊ីរ៉ង់​៕ (មាលីកា)​

អត្ថបទដែលជាប់ទាក់ទង