អ្នកសង្កេតការណ៍​ជាតិ ១០១០ នាក់ ចូលរួម​សង្កេតមើល​ការបោះឆ្នោត​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ថ្ងៃទី​២៦​ឧសភា​

(​ភ្នំពេញ​)៖ គ​.​ជ​.​ប បានប្រកាសថា អ្នកសង្កេតការណ៍​ជាតិ សរុប​ចំនួន ១០១០​នាក់ មកពី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ១៩ ស្ថាប័ន បាន​ចូលរួម​សង្កេតមើល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។​

​តាម​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោតជាតិ​ទាំង ១០១០ នាក់ មកពី​អង្គការ​សមាគមជាតិ ចំនួន ១៩ រួមមាន​៖
១-​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចំនួន ៤១៦​នាក់​
២-​សមាគម​អ្នកលក់​ឱសថ​កម្ពុជា ចំនួន ១៤​នាក់​
៣-​សមាគម​ស​ហ័​ន្ធ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា ចំនួន ១៤​នាក់​
៤-​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុ​ចា ចំ​នន ១៤​នាក់​
៥-​សមាគមយុវជន​សេដ្ឋកិច្ចកម្ពុជា ចំនួន ២២​នាក់​
៦-​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ចំនួន ២៣៤ នាក់​
៧-​សមាគម​ចំរើន​ជាតិ ចំនួន ២​នាក់​
៨-​សមាគម​អរុណរះ ចំនួន ៦​នាក់​
៩-​អង្គការ​សហគមន៍​គ្រួសារ​អភិវឌ្ឍន៍​កសិកម្ម ចំនួន ៦​នាក់​
១០-​អង្គការ​សម្ព័ន្ធ​ស្ត្រី​ខ្មែរ​ការពារ​សិទ្ធិមនុស្ស ដើម្បី​អភិវឌ្ឍន៍ ចំនួន ៦​នាក់​
១១-​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សម្រាប់​ខេត្តកំពង់ចាម ចំនួន ២០​នាក់​
១២-​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា ចំនួន ៦០​នាក់​
១៣-​អង្គការ​គណៈកម្មាធិកា​រ​សម្របសម្រួល​កម្ពុជា ( ស៊ី​កុក ) ចំនួន ១៤​នាក់​
១៤-​សមាគម​អភិវឌ្ឍន៍​អតីត​អ្នកបំរើ​ជាតិ ចំនួន ៦​នាក់​
១៥-​សមាគម​ស្ត្រី​សំរាប់​អភិវឌ្ឍន៍​សិទ្ធិមនុស្ស ឧស្សាហកម្ម កសិកម្ម ចំនួន ១៦​នាក់​
១៦-​សមាគម​សហព័ន្ធ​និស្សិត បញ្ញា​វ័​ន្ត​ប្រជាធិបតេយ្យ ចំនួន ៧៧​នាក់​
១៧-​អង្គការ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធានមនុស្ស ចំនួន ១១​នាក់​
១៨-​អង្គការ​សុខភាព​ផ្លូវចិត្ត​បែប​បុរាណ និង​សម័យ ចំនួន ១៦​នាក់​
១៩-​សមាគម​សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត ចំនួន ៥៦​នាក់​

​សូម​បន្ថែមថា ការបោះឆ្នោត​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ នៅ​ថ្ងៃទី​២៦​ឧសភា ឆ្នាំ​២០១៩ ក៏ត្រូវ​បានគ​.​ជ​.​ប ប្រកាសថា ចំនួន​ភ្នាក់ងារ​គណបក្សនយោបាយ សម្រាប់​សង្កេតមើល​នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ សរុប​ចំនួន ៣ គណបក្ស មាន​ចំនួន ១១៥២​នាក់​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១០៨៤​នាក់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ៣០​នាក់ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន ៣៨​នាក់​។​

​សូម​រម្លឹកថា ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ស្រុក​ក្រុង​ខណ្ឌ អាណត្តិ​ទី​៣ នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ មាន ៧​គណបក្ស បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។​

​ការបោះឆ្នោត​នេះ ជាការ​បោះឆ្នោត​អសកល ដែល​មានតែ​អ្នកបោះឆ្នោត ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ សរុប​ចំនួន ១១៥៧២ នាក់​ប៉ុណ្ណោះ​៕​

អត្ថបទដែលជាប់ទាក់ទង