Jakarta៖ គណបក្សកាន់អំណាចឥណ្ឌូនេស៊ីទទួលជ័យជំនះក្នុងការបោះឆ្នោត

ប្រភពពី Channel NewsAsia ឲ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការហើយ នៅព្រឹកព្រលឹមថ្ងៃអង្គារ ទី២១ ខែឧសភានេះ ដោយគណបក្សកាន់អំណាចជាអ្នកទទួលបានជ័យជំនះក្នុងការបោះឆ្នោតនេះ ។

លោក Prabowo Subianto មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត ឥណ្ឌូនេស៊ី បានប្រកាសថា គណបក្សកាន់អំណាយរបស់លោកប្រធានាធិបតីចាំផ្ទះ Joko Widodo បានទទួលសម្លេងគាំទ្រ ៥៥.៥% ខណៈដែលគណបក្សប្រឆាំងទទួលបានសម្លេងគាំទ្រ ៤៤.៥% ។

លោក Prabowo Subianto បានបន្ថែមថា នេះជាការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០១៩នេះ ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតប្រមាណជាង៨៥លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុប១៥៤លាននាក់ទៅបោះឆ្នោត ៕លីលី

អត្ថបទដែលជាប់ទាក់ទង