អ្នកប្រដាល់កម្ពុជាអេរីក ប៉ែន ក្លាយជាម្ចាស់ជើងឯកប្រដាល់អាស៊ីគីឡូធ្ងន់ថ្មី

(វៀតណាម)៖ អ្នកប្រដាល់កម្ពុជាដែលកើត និងធំធាត់នៅសហរដ្ឋអាមេរិក អេរីក ប៉ែន (Eric Pen) ក្លាយជាជើងឯកប្រដាល់ទំងន់ធ្ងន់ប្រចាំតំបន់អាស៊ី (WBA ASIA SOUTH ) ក្រោយផ្តួលអ្នកប្រដាល់ឥណ្ឌូនេស៊ី។

អេរីក ប៉ែន អាយុ២៧ឆ្នាំ បានបំបាក់កីឡាករ Satria Antasena​ អោយបោះបង់ការប្រកួតត្រឹមតែទឹកទី១នៅសង្វៀនទីក្រុងហូជីមិញប្រទេសវៀតណាម។

នេះជាការបង្ហាញខ្លួនលើកទី៣របស់កីឡាករកម្ពុជាដែលរស់នៅសហរដ្ឋអាមេរិករូបនេះ ខណៈពីរប្រកួតដំបូងផ្តួលកីឡាករថៃឱ្យសន្លប់នៅបាងកក។

កីឡាករ អេរីក ប៉ែន កើត​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៩២ នៅ​ក្រុង San Jose រដ្ឋ Californa សហរដ្ឋអាមេរិក ហើយមាន​ម្តាយ​ជា​អ្នក​ខេត្តកំពត​ដែលភៀសខ្លួនទៅនៅអាមេរិកឆ្នាំ១៩៧៩។ បច្ចុប្បន្នអេរីកហ្វឹកហាត់ប្រដាល់នៅវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង