សេអ៊ូល៖ កូរ៉េខាងត្បូងនឹងបញ្ជូនជំនួយឲ្យកូរ៉េខាងជើងឆាប់បំផុត

រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងខាងត្បូងបាននិយាយនៅថ្ងៃចន្ទ ទី២០ ខែឧសភានេះថា កូរ៉េខាងត្បូងកំពុងជំរុញអោយបានលឿនបំផុត នូវគម្រោងបញ្ជូនជំនួយ ស្បៀងអាហារទៅអោយកូរ៉េខាងជើង ។

មន្ត្រីដដែលបានបន្តថា ជំនួយស្បៀងអាហារកូរ៉េខាងត្បូង អោយទៅកូរ៉េខាងជើងមានតម្លៃទឹកប្រាក់ជាង៨លានដុល្លារអាមេរិក និងត្រូវបានផ្តល់តាមរយៈអង្គការអន្តរជាតិ ខណៈកូរ៉េខាងជើងជួបប្រទះគ្រោះរាំងស្ងួត ។

មន្ត្រីក្រសួងបង្រួបបង្រួម កំពុងពិភាក្សាជាមួយអង្គការស្បៀងអាហារពិភពលោក (World Food Program) និងអង្គការមូលនិធិកុមារអន្តរជាតិ (United Nation Children’s Fund) ដើម្បីបញ្ជូនជំនួយអោយបានលឿនបំផុតដល់កូរ៉េខាងជើង ៕លីលី

អត្ថបទដែលជាប់ទាក់ទង