ព្រះខ័នរាជ​ស្វាយរៀង នៅតែមិនទាន់ចាញ់ ចំណែកក្រសួងការពារជាតិ ចាញ់គិរីវង់

(កម្ពុជា)៖ ក្លិបព្រះខ័នរាជស្វាយរៀង នៅតែជាក្រុមមិនដែលចាញ់ ក្នុងការប្រកួតកីឡាបាល់ទាត់ជើងឯកជាតិ២០១៩គិតត្រឹមសប្តាហ៍ទី៨ ក្រោយស្មើ២ ទល់នឹង២ ជាមួយក្រុមខ្លាំងបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង។

ពីរគ្រាប់របស់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងធ្វើបានសម្រេចដោយ ​ Privat និងCharles Matchell ចំនែកពីរគ្រាប់របស់បឹងកេតកើតឡើងដោយកីឡាករ Purcino និងឃួន ឡាបូរ៉ាវី។

ក្រោយការប្រកួតនេះព្រះខ័នរាជធ្លាក់មកឈរនៅលេខ២មាន២០ពិន្ទុ ចាញ់ក្រុមលេខ១ណាហ្កាវើល ១ពិន្ទុ និងលើស វិសាខាក្រុមលេខ៣១ពិន្ទុ។

ថ្ងៃជាមួយគ្នានេះដែរក្លិបខេត្តតាកែវ គីរីវង់សុខសែនជ័យបំបាក់ក្រុមខ្លាំងក្រសួងការពារជាតិគួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ៤ទល់នឹង១។

គ្រាប់បាល់របស់គីរីវង់កើតឡើងដោយកីឡាករ Da Silva Santos, Reiya Konishita ពីរគ្រាប់តែឯង និងកីឡាករ ដាវ នឹម ខណៈក្រសួងការពារជាតិធ្វើបានសម្រេចមួយគ្រាប់ដោយបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Bisan George។

ពេលនេះគីរីវង់ឡើងមកឈរនៅលេខ៨មាន៩ពិន្ទុ ដូចគ្នាក្រុមភ្នំពេញក្រោន និងសូលទីឡូអង្គរ ចំនែកក្រសួងការពារជាតិលេខ៥មាន១៤ពិន្ទុ ដូចគ្នានឹងបឹងកេត។

ចំនែកលទ្ធផលផ្សេងទៀត នគរបាលជាតិឈ្នះអគ្គិសនីកម្ពុជា ១ទល់នឹង០ អាស៊ីអឺរ៉ុបឈ្នះកំពង់ចាម៥ទល់នឹង០ វិសាខាឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី៥ទល់នឹង១ ណាហ្កាវើ់លឈ្នះអង្គរថៃហ្គ័រ ៤ទល់នឹង០ និងសូលទីឡូឈ្នះភ្នំពេញក្រោន ១ទល់នឹង០៕

អត្ថបទដែលជាប់ទាក់ទង