អាជ្ញាកណ្តាលបូលីវី Victor Hugo Hurtado ស្លាប់ពេលដួលក្នុងការប្រកួត

(បូលីវី)៖អាជ្ញាកណ្តាលម្នាក់បានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីដួលសន្លប់ក្នុងការប្រកួតលើទីលានបាល់ទាត់ដែលមានរយៈកម្ពស់ខ្ពស់។

លោក Victor Hugo Hurtado ដួលនៅនាទីទី៤៧ក្នុងការប្រកួតលីហ្គប្រទេសបូលីវីរវាងក្រុម Always Ready និង Oriente Petrolero។

ការប្រកួតនេះលេងនៅទីលានបាល់ទាត់Municipalក្នុងទីក្រុង El Alto ដែលមានរយៈកម្ពស់៣៩០០ម៉ែត្រលើទឹកសមុទ្រ។ គ្រូពេទ្យក្រុម Always Readyលោក Eric Koszinerបាននិយាយថាអាជ្ញាកណ្តាលអាយុ៣១ឆ្នាំរូបនេះមានជំងឺគាំងបេះដូង។

ការប្រកួតនេះបានបញ្ចប់ដោយក្រុម  Always Ready ឈ្នះ៥ទល់នឹង០៕

អត្ថបទដែលជាប់ទាក់ទង