ក្រសួងទេសចរណ៍ ប្រកាស​ពី​ការដាក់​ក្រុង​-​ខណ្ឌ​ចំនួន ៦ ជា​បេក្ខភាព​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត អាស៊ាន លើក​ទី​២

(​ភ្នំពេញ​)៖ ក្រសួងទេសចរណ៍ បានប្រកាសថា យោង​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លិខិត​លេខ ១៤៧៥ សជណ​.​ផ​ក ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី “​នីតិវិធី​វាយតម្លៃ​នៃ​ចលនា​ប្រ​ឡ​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២ សម្រាប់​កម្ពុជា​” ជូន​បេក្ខភាព​ទីក្រុង​-​ខណ្ឌ​បេក្ខភាព​ឆ្នើម​ថ្មី ចំនួន ០៦ ដែល​ជាប់​ជ័យលាភី​ទីក្រុង​ស្អាត​ថ្នាក់ជាតិ​ទទួលបាន​ពិន្ទុ​ខ្ពស់ ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត លើក​ទី​២ (​សុពលភាព ២០១៨-២០២១) ជា​បេក្ខភាព​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២​។​

​បេក្ខជន​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២ ទាំង ៦ របស់​កម្ពុជា រួមមាន ក្រុង​កំពត (​ខេត្តកំពត​), ខណ្ឌដូនពេញ (​រាជធានី​ភ្នំពេញ​), ក្រុង​កំពង់ចាម (​ខេត្តកំពង់ចាម​), ក្រុង​ពោធិ៍សាត់ (​ខេត្តពោធិ៍សាត់​), ក្រុង​តាខ្មៅ (​ខេត្តកណ្តាល​), និង​ក្រុង​កំពង់ឆ្នាំង (​ខេត្តកំពង់ឆ្នាំង​)​។

​ជ័យលាភី​ក្នុងការ​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​២ សម្រាប់​ឆ្នាំ​២០២០-២០២២ គ្រោង​នឹង​ប្រកាស​លទ្ធផល​ក្នុងឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន (ATF) នៅ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម នា​ដើមខែ​មករា ក្នុង​ឆ្នាំ​២០២០៕​

 

SONY DSC

អត្ថបទដែលជាប់ទាក់ទង