ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​ បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ ខេត្ត​ ក្រុង​ ស្រុក​ នៅ​ក្នុង​ខេត្តតាកែវ​

(​តាកែវ​)៖​ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ស្រុក​ បាន​ចាប់ផ្ដើម​ដំណើរការ​ហើយ​នៅ​ក្នុង​ខេត្តតាកែវ​ នៅ​ព្រឹក​ថ្ងៃ​ សៅរ៍​ ១៥​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៩​ ដោយនៅ​ក្នុង​នោះ​គេ​បានឃើញ​គណបក្ស​ប្រជាជន​ម​កម្ពុជា​ ដែល​ជា​គណបក្ស​ដ៏​ធំ​មួយ​បាន​ចាប់ផ្ដើម​ ធ្វើ​យុទ្ធនា​ទ្រង់ទ្រាយ​ធំ​ និង​ដោយ​មានការ​ចូលរួម​ពី​សំណាក​ ឯកឧត្តម​ កិត្តិ​នីតិកោសល​បណ្ឌិត​ ប៊ិ​ន​ ឈិ​ន​ សមាជិក​អចិន្ត្រៃយ៍​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ តាកែវ​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ និង​ ឯកឧត្តម​ លោក​ជំទាវ​ ប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប​ផង​ដែរ​ ។​

​ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ​ដែល​បាន​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ខេត្ត​ ក្រុង​ ស្រុក​ នៅ​ក្នុង​ខេត្តតាកែវ​ ឯកឧត្តម​ កិត្តិ​នីតិកោសល​បណ្ឌិត​ ប៊ិ​ន​ ឈិ​ន​ បាន​លើកទឹកចិត្ត​អោយ​អង្គ​បោះ​ឆ្នោត​ ចូលរួម​បោះ​ឆ្នោត​ឲ្យ​ បាន​គ្រប់​គ្នា​ហើយ​សូម​ពិនិត្យ​ឡើង​វិញ​ នូវ​ឯកសារ​សម្គាល់​ខ្លួន​ដែល​ត្រូវ​កាន់​ទៅ​បោះ​ឆ្នោត​ និង​ត្រូវ​រក្សា​ ទុក​ឲ្យ​បាន​ល្អ​ ងាយ​រក​ឃើញ​នៅ​ពេល​ទៅ​បោះ​ឆ្នោត​ ព្រោះ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ មាន​តម្លៃ​ខ្ពស់​ណាស់​ ដែល​គណបក្ស​ប្រកួតប្រជែង​ នៅ​គ្រប់​មណ្ឌល​នឹង​ខិតខំ​ដណ្តើម​សំឡេង​គាំទ្រ​ ដើម្បី​ទទួល​បាន​អាសនៈ​ នៅ​ក្នុង​ក្រុមប្រឹក្សា​នីមួយៗ​។​

​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ ដើម្បី​ធានា​ការពារ​ ឯករាជ្យ​ជាតិ​ សន្តិភាព​ និង​ការ​បន្ត​អភិវឌ្ឍ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត​ គណបក្ស​ប្រជា​ ជន​កម្ពុជា​ត្រូវ​តែ​ឈ្នះ​រាល់​ការ​បោះ​ឆ្នោត​ទាំងអស់​ រួម​ទាំង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ម​សា​ជិ​ក​ក្រុមប្រឹក្សា​ រាជធានី​ ខេត្ត​ក្រុង​ ស្រុក​នៅ​បេ​ល​នេះ​ផង​ដែ​។​

​​បើ​យោង​តាម​លោក​ នួន​ សា​រ៉ែ​ន​ ប្រធាន​គណ​ម្មា​ធិ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តតាកែវ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ខេត្តតាកែវ​មាន​គណបក្ស​ចំនួន​៤​ បាន​ចូលរួម​នៅ​ក្នុង​បោះ​ឆ្នោត​ជ្រើ​រើស​សមាជិក​ក្រុមប្រឹក្សា​ ខេត្ត​ ក្រុង​ស្រុក​ ដោយ​ក្នុង​នោះ​រួម​មាន​ទី​១​ គណបក្ស​ប្រជាជន​កម្ពុជា​ ទី​២​ គណបក្ស​ឆន្ទៈ​ខ្មែរ​ ទី​៣​ គណបក្ស​សញ្ជាតិ​ខ្មែរ​ និង​ទី​៤​ គណបក្ស​យុវជន​កម្ពុជា​។​ នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​ តាំងពី​ម្សិល​ មិ​ញ​ មាន​គណបក្ស​២​បាន​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​យុទ្ធនាការ​តាម​ ទីស្នាក់ការ​គណបក្ស​និង​បាន​ហែ​ក្បួន​ និង​ទី​២​គណបក្ស​សញ្ជាតិ​កម្ពុជា​បាន​បើក​យុទ្ធនាការ​ឃោសនា​ បោះ​ឆ្នោត​នៅ​ក្នុងស្រុក​ព្រៃកប្បាស​។​

​​លោក​ នួន​ សា​រ៉ែ​ន​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ ដើម្បី​រៀបចំ​ការពារ​សុវត្ថិភាព​ដល់​ ដំណើរការ​ ឃោសនាបោះឆ្នោត​ក្រុម​ប្រិ​ក្សា​ខេត្ត​ ក្រុង​ស្រុក​ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តតាកែវ​បាន​រៀបចំ​ ប្រជុំ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ គណបក្ស​នយោបាយ​ទាំង​៤​ អង្គការ​ សមាគម​នានា​ ពាក់ព័ន្ធ​និង​ការ​បោះ​ឆ្នោត​ដើម្បី​សម្រួល​ដល់​សកម្មភាព​ឃោសនា​ និង​មាន​លិខិត​សុំ​កិច្ចសហការ​ការពារ​ ក្បួន​ឃោសនាបោះឆ្នោត​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង