សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងឱកាសនៃថ្ងៃបុណ្យវិសាខបូជា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសនៃថ្ងៃបុណ្យវិសាខបូជានេះ ដូច្នេះថា «ខ្ញុំនិងភរិយា សូមប្រគេនពរព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ ឧបាសក ឧបាសិកា ព្រមទាំងកូនក្មួយទាំងអស់គ្នា ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ជាមួយនឹងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង