អាជ្ញាធរស្រុកត្រាំកក់ ច្រានចោលការលើកឡើងថា អាជ្ញាធស្រុកបានរំលោភបំពាន​យកដីប្រជាពលរដ្ឋ

(តាកែវ)៖ អភិបាលស្រុកត្រាំកក់ លោក កៅ វគ្គសែល បានច្រានចោលទាំងស្រុង ទៅនឹងការលើក ឡើងរបស់​ភាគី ដែលកំពុងតែមានទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ដែលសុំឲ្យបើកផ្លូវ ដោយបានចោទប្រកាន់អាជ្ញាធរស្រុកត្រាំកក់ ថាបានរំលោភបំពានយកដីរបស់ គាត់ទៅសាងសង់ផ្លូវ​ឲ្យប្រជាពលរដ្ឋ។

លោក កៅ វគ្គសែល បានថ្លែងថា រឿងទំនាស់ដីធ្លីរវាងលោក អូក ញ៉ និងប្រជាពលរដ្ឋប្រមាណ ជិត២រយ​គ្រួសារ នៅក្នុងភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ បានកើតឡើងជាយូយាណាស់ មកហើយ ហើយ​ទំនាស់នេះ ក៏បានប្ដឹងផ្ដល់គ្នាទៅដល់តុលាការថែមទៀតផង។ នៅក្នុងខែ វិឆ្ឆិការ ឆ្នាំ២០១៨ កន្លងមក ព្រះរាជអាជ្ញារងទទួលបន្ទុកិច្ចការអាជ្ញាសាលាបានដឹកនាំកម្លាំង ចម្រុះចុះមក អនុវត្តន៏ដោយបង្ខំតាមដីកា​សម្រេច​សាលាឧណ្ទររុះរើរបងផ្ទះរបស់លោក អ៊ូក ញ៉ ដែលបានសាង សង់ រំលោភលើដីផ្លូវសាធារណៈរបស់រដ្ឋជាង១ម៉ែត្រ។

លោកអភិបាលស្រុកត្រាំកក់បានថ្លែងបន្តថា ការសម្រេចទុកផ្លូវ៥ម៉ែត្រ គឺគណៈកម្មការរដ្ឋបាល ជាអ្នកសម្រេចទុកនៅពេលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំណែកការរុះរើរបង គឺអាជ្ញាធរស្រុក ត្រាំកក់ គ្រាន់តែចូលរួមក្នុងការអនុវត្តន៏សាលក្រមរបស់តុលាការតែប៉ុណ្ណោះ ពោលគឺអាជ្ញាធស្រុកមិន បានទៅធ្វើការរំលោភបំពានដីរបស់លោក អូក ញ៉ យកទៅសាងសងើផ្លូវជូនបងប្អូនប្រជាពលរដ្ឋ នោះទេ។

លោក ឡាច លី តំណាងប្រជាពលរដ្ឋបានថ្លែងថា យោងទៅតាមច្បាប់ភូមិបាល ដែលចេញប្លង់ ដោយកំណត់ផ្លូវនេះមានប្រវែងទទឹង៥ម៉ែត្រ គឺមិនអាចអ្នកណារំលោភបំពានបានឡើយ ព្រោះផ្លូវនេះ ជាផ្លូវសាធារណៈរដ្ឋ ម្យ៉ាងទៀតតុលាការដែលភាគីម្ខាទៀតបានប្ដឹងទាស់ ក៏បានចេញដីការឲ្យប្រជាពល រដ្ឋឈ្នះក្ដី ដោយសម្រេចបើកផ្លូវនេះទទឹង៥ម៉ែត្រដូចប្លង់សូរោដីចេញដូច្នោះដែរ។

លោកស្រី កែវ សុខុម ប្រជាពលរដ្ឋរស់នៅភូមិព្រៃស្រោង បានសំដែងការងឿងឆ្ងល់ ថាហេតុអ្វី បានច្បាប់បានកំណត់ថាផ្លូវនេះទទឹង៥ម៉ែត្រហើយ ហេតុម្ដេចបានជាការកសាងបានមកគាំង នៅ ចំណុចនេះ? អ្នកស្រីបានសំណូមពរឲ្យអាជ្ញាធកសាងផ្លូវនេះឲ្យបានឆាប់ ព្រោះផ្លូវនេះមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរាប់រយគ្រូសារក្នុងភូមិព្រៃស្រោងដែលឆ្លងកាត់ផ្លូវនេះជាពិសេសសម្រាប់ក្មេងៗសិស្សសាលាធ្វើដំណើរមករៀនសូត្រតាមផ្លូវនេះ។

លោក ដាំង វ៉ាន់ឌី ជាប្រជាជនរស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងថា ផ្លូវលំនៅភូមិព្រៃស្រោង ដែលមានចម្ងាយជាង២គីឡូម៉ែត្រ ចូលភូមិនេះ គឺប្រជាពល រដ្ឋភាគច្រើន ដែលប៉ះពាល់ដីស្រែពួកគាត់ ក្នុងការ ពង្រីកផ្លូវដែលមានទំហំ៥ម៉ែត្រ បានព្រមព្រៀង ឯកភាពគ្នាឲ្យអាជ្ញាធរធ្វើការស្ថាបនាពង្រីកផ្លូវឲ្យបានធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ ទៅមកមានភាពងាយស្រួលជាងមុន ។ ហើយប្រជាពលរដ្ឋប្រមាណជាង២០០គ្រួសារ ដែលបើកឆ្លង កាត់ផ្លូវនេះ គឺមានភាពសប្បាយរីករាយនៅពេលដែលអាជ្ញាធរបានពង្រីកផ្លូវឲ្យមានសភាពធំទូលាយ ប៉ុន្តែគួរឲ្យសោកស្តាយចំពោះគ្រួសាររបស់លោក អ៊ូក ញ៉ ដែលបានធ្វើការជំទាស់ទៅនឹង ការស្ថាបនា ពង្រីកផ្លូវនេះវិញ ដែលទង្វើនេះពិតជាសោកស្តាយជាទីបំផុត ព្រោះការស្ថាបនាផ្លូវសាធារណៈនេះ ដើម្បីផលប្រយោជន៍រួមតែប៉ុណ្ណោះ ។

លោក ដាំង វ៉ាន់ឌី បន្ថែមទៀតថា ការជំទាស់ពីសំណាក់លោក អ៊ូក ញ៉ នេះ គឺផ្តើមចេញពីការ ធ្វើរបងនៅលើដីសាធារណៈ ដែលកាលនោះលោក អ៊ូក ញ៉ បានសាងសង់របងថ្មលយចូលមកផ្លូវ សាធារណៈប្រមាណ២ម៉ែត្រ ព្រោះផ្លូវសម្រាប់ចេញចូលពីសំណាក់អ្នកភូមិព្រៃស្រោង ក៏ដូចជាភូមិជា ច្រើនទៀត មានទំហំ៥ម៉ែត្រ តែគ្រួសាររបស់លោក អ៊ូក ញ៉ បានសាងសង់រំលាភដីសាធារណៈ ក្រោយមកក៏មានការតវ៉ាពីប្រជាពលរដ្ឋ រហូតឈានដល់ការប្តឹងផ្តល់នៅតុលាការ ដែលតុលាការសាលា ដំបូងបានសម្រេចឲ្យគ្រួសារលោក អ៊ូក ញ៉ វៃកំម្ទេចចោលនូវរបងខុសច្បាប់នេះចេញ តែដោយមិនអស់ ចិត្តនឹងការសម្រេចរបស់សាលាដំបូងខេត្តតាកែវ លោក អ៊ូក ញ៉ ក៏បានប្តឹងទៅសាលាឧទ្ធរណ៍ទៀត តែសាលាឧទ្ធរណ៍ក៏សម្រេចឲ្យវៃកម្ទេចចោលរបងខុសច្បាប់នេះដដែល ហើយបិទផ្លូវតវ៉ា ដែលនេះ សបញ្ជាក់ថា តុលាការក៏ដូចជាអាជ្ញាធរមិនគាំទ្រនូវទង្វេចង់បានរបស់លោក អ៊ូក ញ៉ ដែលប៉ះពាល់ដល់ គ្រួសារពលរដ្ឋ ជាច្រើនរយគ្រួសារនោះទេ ។

ជាមួយគ្នានេះ លោក ដាំង វ៉ាន់ឌី ក៏បានសំណូមពរទៅដល់អាជ្ញាធរស្រុក ខេត្ត សូមពន្លឿនការ ស្ថាបនាផ្លូវមួយខ្សែចូលភូមិនេះ ឲ្យបានឆាប់ផង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ ផ្លូវនេះបាន ងាយស្រួល ហើយកុំឲ្យគ្រួសាររបស់លោក អ៊ូក ញ៉ នេះ បន្តធ្វើការជំទាស់ការស្ថាបនាផ្លូវនេះទៀត ព្រោះការជំទាស់តែមួយគ្រួសាររបស់លោក អ៊ូក ញ៉ បានប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ រួម របស់គ្រួសារជាង២០០ នៅក្នុងភូមិព្រៃស្រោងនេះ ។

លោកស្រី ម៉ុក មុំ ដែលតំណាងឲ្យប្រជាពលរដ្ឋជាង២០០គ្រួសារ បានសំណូមពរទៅដល់អាជ្ញា ធរទាំងអស់ សូមអាជ្ញាធរជួយដោះស្រាយផ្លូវពីខាងមុនឲ្យដូចខាងក្រោយ ព្រោះផ្លូវពីខាងមុខ មានការ ជំទាស់តវ៉ាពីគ្រួសារលោក អ៊ូក ញ៉ មួយគ្រួសារតែប៉ុណ្ណោះ ដែលការជំទាស់តវ៉ានេះ វាពិតជាប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាច្រើនរយគ្រួសារនៅក្នុងភូមិព្រៃស្រោង ឃុំអង្គតាសោមយើងនេះ។ ហើយក្នុងនោះប្រជាពលរដ្ឋ មានក្តីសប្បាយរីករាយណាស់ ដែលបានអាជ្ញាធរ លោកជួយស្ថាបនា ផ្លូវលំចូលភូមិនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង