Allegri នឹងចាកចេញពី Juventus ចុងរដូវកាលនេះ

(អ៊ីតាលី)៖ លោក Massimiliano Allegri នឹងចាកចេញពីជើងឯកអ៊ីតាលី Juventus នៅចុងរដូវកាលនេះហើយ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីអាយុ៥១ឆ្នាំរូបនេះបានដឹកនាំក្រុមឈ្នះជើងឯកលីហ្គកំពូលតាំងពីលោកមកទទួលបន្ទុក ឆ្នាំ២០១៤។​

Juventus,ដែលចុះហត្ថលេខាទិញ Cristiano Ronaldoរដូវក្តៅកន្លងទៅក្នុងតម្លៃជិត១០០លានផោន ឡើងដល់វគ្គ៨ក្រុមចុងក្រោយការប្រកួតChampions League និង Coppa Italia រដូវកាលនេះ។

ការប្រកួតចុងក្រោយរបស់លោក Allegri នៅក្នុងទឹកដី Sampdoria ថ្ងៃទី២៦ ខែឧសភាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង