ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត ឆ្លងកាត់ឧបសគ្គ​នៅក្នុងដែន​ជម្រក​សត្វព្រៃ ​“ព្រៃឡង់” ​ចាប់ផ្តើមចេញដំណើរថ្ងៃស្អែកនេះ​ហើយ

(កម្ពុជា) ព្រឹត្តិការណ៍ប្រណាំង​យានយន្តឆ្លងកាត់ឧបសគ្គ​នៅក្នុងដែន​ជម្រក​សត្វព្រៃ ព្រៃឡង់ ចាប់ផ្ដើម បើក​ការចុះ​ឈ្មោះ ចែក Sticker និង​ត្រួតពិនិត្យបច្ចេកទេស និង​សុវត្ថិភាព​យានយន្តហើយ​ ថ្ងៃនេះ ខណៈការប្រណាំងចាប់ផ្តើម​នៅថ្ងៃស្អែក។​

ព្រឹត្តិការណ៍នេះរៀបចំដោយ សហព័ន្ធកីឡាយានយន្ដកម្ពុជាសហការណ៍ពីក្រសួងបរិស្ថាននិងក្រោមការឧបត្ថម្ភពី ប្រេងតូតាល់ ហើយត្រូវធ្វើការប្រកួតប្រជែងលើចម្ងាយផ្លូវជាង៦២៤គីឡូម៉ែត្រ ។

ការប្រណាំងចាប់ផ្ដើមពីថ្ងៃទី១៧ដល់២០ឧសភា ដោយឆ្លងកាត់ភ្នំ វាលភក់ វាលស្រែ និងស្ថានភាពផ្លូវលំបាកៗជាច្រើនទៀត ។ ការប្រណាំងនៅថ្ងៃទី១គឺថ្ងៃទី១៧ឧសភា ប្រជុំបច្ចេកទេស។ ថ្ងៃទី១៨ដែលជាថ្ងៃទី២ក្បួនប្រណាំងនឹងចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅ ខេត្តកំពង់ធំលើចម្ងាយផ្លូវជា២០៣គីឡូម៉ែត្រ។ នៅថ្ងៃទី៣ក្បួនប្រណាំងចេញដំណើរពីខេត្តកំពង់ធំឆ្ពោះទៅខេត្តព្រះវិហារលើ ចម្ងាយផ្លូវជាង២៧គីឡូម៉ែត្រ និងថ្ងៃទី៤ ចេញដំណើរពីខេត្តព្រះវិហារលើចម្ងាយផ្លូវ១៩៣គីឡូម៉ែត្រ ទៅខេត្តសៀមរាប។

​ការប្រណាំងនេះមានប្រទេសចំនួន៨ចូលរួមដោយមានរថយន្ដចូលរួមប្រណាំងចំនួន១៥គ្រឿង និង ម៉ូតូចំនួន២០គ្រឿង ។ មានកីឡាការិនីចំនួន៣រូបចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងនេះដែរ ៕

អត្ថបទដែលជាប់ទាក់ទង