តើ​ប្រាក់ខែ​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ នាពេល​បច្ចុប្បន្ន ទទួលបាន​ប៉ុន្មាន​?

(​ភ្នំពេញ​)៖ ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ប្រាក់ខែ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ត្រូវបាន​ដំឡើង ដូចនឹង​ប្រាក់ខែ​មន្ត្រីរាជការ​ផងដែរ​។ ក្នុងនោះ មេឃុំ ចៅសង្កាត់ ទទួលបាន​ប្រាក់ខែ ១ ១១០ ០០០ រៀល ខណៈដែល​ជំទប់ ចៅសង្កាត់រង ទទួល​ប​បាន ៨៥០ ០០០ រៀល និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ចំនួន ៧៤០ ០០០ រៀល​។ រីឯ​មេភូមិ ទទួលបាន​ប្រាក់ខែ ៤០០ ០០០ រៀល អនុប្រធាន​ភូមិ ២៨០ ០០០ រៀល និង​សមាជិក​ភូមិ ២៥០ ០០០ រៀល​។​

​ដោយឡែក ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ទទួលបាន​ប្រាក់ខែ ១ ៤៤០ ០០០ រៀល និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ចំនួន ១ ១៣៥ ០០០ រៀល​។ ដោយឡែក ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ទទួលបាន​ប្រាក់ខែ ១ ១៥៥ ០០០ រៀល និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក​ខណ្ឌ ចំនួន ៩១០ ០០០ រៀល​៕​

អត្ថបទដែលជាប់ទាក់ទង