ពលរដ្ឋប្រមាណ ១សែននាក់រួចផុតពីគ្រាប់មីន ​និងសិស្សប្រហែល ​៧ពាន់នាក់ ​អាចធ្វើដំណើរទៅសាលា​ដោយសុវត្ថិភាព​

(ភ្នំពេញ)៖ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានលើកឡើងថា គ្រាប់មីន ផ្តល់ផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍនៅកម្ពុជា។

UNDP បានឲ្យដឹងដែរថា នៅចន្លោះឆ្នាំ២០១៦ ដល់ ២០១៩ ក្រោមសកម្មភាពបោសសំអាតមីនដើម្បីលទ្ធផល មានប្រជាពលរដ្ឋប្រមាណជា ១០០ ០០០នាក់ បានរួចផុតពីគ្រោះថ្នាក់ពីគ្រាប់មីន ហើយកុមារ និងយុវជនប្រហែលជា ៧ ០០០នាក់​ អាចធ្វើដំណើរទៅសាលារៀនដោយសុវត្ថិភាព។

គួរបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​)​ មាន​ផែនការ​បោសសំអាត​ដី ដែលមាន​​បញ្ហា​មីនឲ្យ​បាន​ចំនួន​១០២​គីឡូម៉ែត្រ​ការ៉េ​។ ឆ្នាំ​២០១៨​កន្លង​ទៅ​ ស៊ី​ម៉ាក់​រក​ឃើញ និង ​កំទេច​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៤៥,៤៩៣​គ្រាប់ បោះ​ស្លាក​សញ្ញា​ព្រំ​ចំការ​មីន បាន​ប្រវែង​៣៤៦,៧៥៧​ម៉ែត្រ និង​បោសសំអាត​ផ្ទៃដី​បាន​ទំហំ ៨៨,៦៦៦,៥៤៦​ម៉ែត្រការ៉េ​៕

អត្ថបទដែលជាប់ទាក់ទង