​ឧស្សាហកម្មទេសចរណ៍នៅ​ស្រីលង្កា​ធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីមានការវាយប្រហារនៅថ្ងៃបុណ្យ Easter​

(បរទេស)៖ ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសស្រីលង្កាបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីមានការវាយប្រហារទៅលើព្រះវិហារសាសនាគ្រិស្តនិងសណ្ឋាគារក្នុងអំឡុងពិធីបុណ្យ Easter កាលពីខែមុន។

យោងតាមតួលេខរបស់រដ្ឋាភិបាល, ចាប់តាំងពីការវាយប្រហារនោះកើតមានឡើង, ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៨០% ខណៈដែលវិស័យទេសចរណ៍បានរួមចំណែក៤,៩%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសស្រីលង្កា។

គួររំឭកថាកាលពីឆ្នាំមុន ភ្ញៀវទេសចរ២,៣​លាននាក់បានទៅទស្សនាប្រទេសនេះដោយបានបង្កើតចំណូលជាង៤ពាន់លានដុល្លារអាមេរិកដែលកើនឡើងជិត១២%ធៀបទៅនឹងឆ្នាំ២០១៧៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង