សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤​ ថ្ងៃកំណើត​នគរបាល​ជាតិ​កម្ពុជា​ ១៦​ ឧសភា​ ឆ្នាំ​១៩៤៥-១៦​ ឧសភា​ ២០១៩​

(​ភ្នំពេញ)​៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤​ ថ្ងៃកំណើត​នគរបាល​ជាតិ​កម្ពុជា​ ១៦​ ឧសភា​ ឆ្នាំ​១៩៤៥-១៦​ ឧសភា​ ២០១៩​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១៣​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ នៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា​ លើក​ទី​៧៤​ (១៦​ ឧសភា​ ១៩៥៤-១៦​ ឧសភា​ ២០១៩)​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ផ្តល់​អនុសាសន៍​ចំនួន​៥​ចំណុច​ដូច​ខាងក្រោមៈ​

១-​ត្រូវ​ពង្រឹង​កងកម្លាំង​នគរបាល​ជាតិ​ ដោយ​ត្រូវ​ធ្វើការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ បន្ត​ធ្វើការ​កែទម្រង់​នគរបាល​ជាតិ​ អំពី​ក្របខ័ណ្ឌ​ ឋានន្តរស័ក្តិ​ តួនាទី​ មុខងារ​ និង​ការ​ទទួលខុសត្រូវ​ នៅ​តាម​ស្ថាប័ន​-​អង្គភាព​នគរបាល​គ្រប់​ថ្នាក់​ ដើម្បី​លើកកម្ពស់​គុណភាព​ ប្រសិទ្ធភាព​ការងារ​ សំដៅ​ឆ្លើយ​តប​ចំពោះ​កា​រវិ​វត្ត​រីក​ចម្រើន​ របស់​សង្គម​ និង​ស្ថានភាព​ប្រែប្រួល​ស្មុគស្មាញ​ នៃ​សភាពការណ៍​សន្តិសុខ​ ក្នុង​តំបន់​ និង​ពិភពលោក​។​

២-​ជា​ក្រិ​ត្យ​ក្រម​ ក្នុង​កម្លាំង​អនុវត្ត​ច្បាប់​ត្រូវ​មាន​លក្ខណៈសម្បត្តិ​ និង​នីតិសម្បទា​គ្រប់គ្រាន់​ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន​ និង​មាន​សមត្ថភាព​ពេញលេញ​ ទាំង​សមត្ថភាព​ផ្នែក​ច្បាប់​ ជំនាញ​បច្ចេកទេស​ ព្រមទាំង​មាន​មនសិការ​វិជ្ជាជីវៈ​ បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភក្តីភាព​។​ លើ​មូលដ្ឋាន​នេះ​ ការ​កសាង​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ស្ថាប័ន​ គឺជា​គោលដៅ​អាទិភាព​ដែល​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ តាម​រយៈ​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មុខ​ជំនាញ​ ឯកទេស​ និង​ច្បាប់​ រយៈពេល​វែង​-​ខ្លី​ និង​ការ​បំប៉ន​នៅ​ហ្នឹង​កន្លែង​ ជា​ពិសេស​បង្កើន​ការ​អប់រំ​ ពង្រឹង​សីលធម៌​ វិន័យ​កងកម្លាំង​ជា​ប្រចាំ​ដើម្បី​កសាង​ធនធាន​មន្ត្រី​អនុវត្ត​ច្បាប់​ ឲ្យ​មាន​សមត្ថភាព​ មាន​សីលធម៌​ គុណធម៌​ និង​មនសិការ​ វិជ្ជាជីវៈ​ពិតប្រាកដ​ សក្តិ​សម​នឹង​កិត្តិយស​របស់​កងកម្លាំង​នគរបាល​ជាតិ​។​

៣-​គ្រប់​អគ្គនាយកដ្ឋាន​ នាយកដ្ឋាន​-​អង្គភាព​ជំនាញ​ និង​គ្រប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​គ្រប់គ្រង​ ដឹកនាំ​អង្គភាព​ និង​កងកម្លាំង​ក្រោម​ឱវាទ​ ដោយ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​តួនាទី​ ភារកិច្ច​ ដែល​បាន​ចែង​ក្នុង​ច្បាប់​ លិខិត​បទដ្ឋាន​ ពាក់ព័ន្ធ​ស្ថាប័ន​ អង្គភាព​នីមួយៗ​ ដើរ​ទន្ទឹម​នឹង​ការ​ខិតខំ​រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ ផ្តល់​ភាព​កក់ក្តៅ​ដល់​កម្លាំង​ក្រោម​ឱវាទ​ ដោយ​ត្រូវ​ស្វែង​យល់​អំពី​សុខទុក្ខ​ ការ​លំបាក​បញ្ហា​ប្រឈម​ និង​សំណូមពរ​នានា​របស់​ថ្នាក់​ក្រោម​ជាតិ​ ព្រមទាំង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្លួន​ នូវ​គោលនយោបាយ​សរសើរ​ ជូន​រង្វាន់​លើកទឹកចិត្ត​ និង​អនុវត្ត​វិន័យ​តឹង​រឹង​ ប្រកបដោយ​តម្លាភាព​ និង​យុត្តិធម៌​។​

៤-​ត្រូវ​បន្ត​លើកទឹកចិត្ត​ និង​បំផុស​ចលនា​ផ្សា​ភ្ជាប់​ រវាង​សមរភូមិ​ក្រោយ​ ជាមួយ​សមរភូមិ​មុខ​តាម​រយៈ​ការ​បន្ត​ពង្រឹង​សម្ព័ន្ធមេត្រីភាព​ រវាង​អង្គភាព​នានា​ ជាមួយ​អង្គ​ភា​នគរបាល​ជាប់​ផុស​ មានការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ អង្គការ​សង្គម​ស៊ី​វិល​ វិស័យ​ឯកជន​ ដើម្បី​រួម​គ្នា​ធ្វើ​សកម្មភាព​ចុះ​សួរ​សុខ​ទុក​ ស្វែង​យល់​អំពើ​ពលិកម្ម​ និង​បញ្ហា​ប្រឈម​នានា​របស់​កងកម្លាំង​នគរបាល​ ដើម្បី​ចូលរួម​លើកទឹកចិត្ត​ទាំង​ស្មារតី​ និង​ឧបត្ថម្ភ​គាំទ្រ​នូវ​មធ្យោបាយ​ សម្ភារ​ គ្រឿង​ឧបភោគ​ បរិភោគ​នានា​ ដល់​កងកម្លាំង​នគរបាល​ ដែល​កំពុង​ឈរជើង​នៅ​តាម​ព្រំដែន​។​ ទន្ទឹម​នេះ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែបំប៉ន​កម្លាំង​ការពារ​ព្រំដែន​ឲ្យ​បាន​ល្អ​ប្រសើរ​ ទាំង​ជីវភាព​ប្រចាំ​ថ្ងៃ​ទាំង​ជម្រក​ បន្ទាយ​ លេណដ្ឋាន​ មធ្យោបាយ​ ឧបករណ៍​ សម្ភារ​ អាវុធ​ គ្រាប់រំសេវ​ សំដៅ​ពង្រឹង​កងកម្លាំង​នគរបាល​ ការពារ​ព្រំដែន​ឲ្យ​ក្លាយជា​កម្លាំង​ដ៏​រឹង​មាំ​ មាន​សមត្ថភាព​ពេញលេញ​ ការពារ​បូរណភាព​ទឹកដី​។​

៥-​តាម​រយៈ​វេទិកា​នេះ​ សម្ដេច​សូម​ជំរុញ​លើកទឹកចិត្ត​ដល់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត​ ក៏​ដូច​ជា​ក្រសួង​ ស្ថាប័ន​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ សូម​លើកកម្ពស់​ស្មារតី​សហការ​ ដឹកនាំ​គាំទ្រ​ដល់​គ្រប់​សកម្មភាព​ របស់​កងកម្លាំង​នគរបាល​ជាតិ​ ដើម្បី​រួម​គ្នា​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ក៏​ដូច​ជា​ការពារ​ឲ្យ​បាន​នូវ​សមិទ្ធផល​សង្គម​ជាតិ​ ដែល​យើង​បាន​កសាង​ឡើង​ដោយ​លំបាកលំបិន​ សំដៅ​ចូលរួម​កសាង​អភិវឌ្ឍ​សង្គម​កម្ពុជា​ ឆ្ពោះទៅ​ដល់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ជោគជ័យ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ មាន​ប្រសាសន៍​បរិ​យាស​សន្តិសុខ​សង្គម​ ដែល​ពោរពេញ​ដោយ​លក្ខណៈ​គាប់ប្រសើរ​ នា​ឆ្នាំ​២០១៨​កន្លង​ទៅ​ គឺជា​សក្ខីភាព​ឆ្លុះ​បញ្ចាំង​ ពី​ស្នាដៃ​របស់​កងកម្លាំង​នគរ​ជាតិ​ ដែល​បាន​តស៊ូ​ក្រាញននាល​ យ៉ាង​ស្វិតស្វាញ​ ឆ្លងកាត់​ស្ថានការណ៍​ និង​ឧបសគ្គ​ស្មុគស្មាញ​ជា​ច្រើន​ ហ៊ា​លះបង់​អាយុជីវិត​ ដើម្បី​បំពេញភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ឧត្ត​គតិ​ និង​មនសការ​ជាតិ​ ដោយ​រក្សា​បាន​យ៉ាង​គត់​មុត​ សន្តិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​សង្គម​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ នឹង​ជា​មូលដ្ឋាន​គ្រឹះ​ ដែល​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​ជាតិ​ស្ទើរ​គ្រប់​វិស័យ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ មាន​ប្រសាសន៍​បន្ត​ថា​ ទោះបី​កងកម្លាំង​នគរ​ជាតិ​ សម្រេច​បាន​នូវ​ស​មិ​ផល​យ៉ាង​ធំធេង​ គួរ​ជាទី​មោ​ទ​ន​ពោល​ដូច​ខាងលើ​ក្តី​ ក៏​ប៉ុន្តែ​ផ្អែក​តាម​ការ​សន្និដ្ឋាន​ការ​វាយតម្លៃ​ជា​រួម​ នា​ឆ្នាំ​២០១៩​នេះ​ កម្ពុជា​អាច​នឹង​ប្រឈម​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន​ពាក់ព័ន្ធ​ដល់​វិស័យ​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ ដែល​មួយ​ផ្នែក​ ទទួល​រង​ឥទ្ធិ​ផល​ពី​និន្នាការ​សន្តិសុខ​ ក្នុង​តំបន់​ និង​សកលលោក​ និង​មួយ​ផ្នែក​ទៀត​សំពាធ​បរិយាកាស​សង្គម​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថាន​ការ​នយោបាយ​ សន្តិសុខ​ក្នុង​ប្រទេស​ដូច​ជាៈ​ ការ​ប៉ុនប៉ង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ ពី​សំណាក់​បរទេស​ ទាំង​ចេតនា​ទុច្ចរិត​របស់​ក្រុម​ឧទាម​ក្រៅច្បាប់​ រួម​ជាមួយ​និន្នាការ​អមិត្ត​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​តាម​រយៈ​បដិវត្តន៍​ពណ៌​ ក៏​ដូច​ជា​សកម្មភាព​រីក​រាលដាល​ នៃ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ​ ជា​ពិសេស​ការ​ជួញដូរ​គ្រឿងញៀន​ ការ​បំពុល​បរិ​យា​ល​កាស​សង្គម​ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​ ការ​ជួញដូរ​មនុស្ស​ អាជីវកម្ម​ផ្លូវភេទ​ បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​ បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ ព្រមទាំង​ឥទ្ធិពល​អវិជ្ជមាន​មួយ​ចំនួន​ក្នុង​សង្គម​។​ល​។​

​បញ្ហា​ទាំង​អស់នេះ​សុទ្ធ​សឹង​ជា​វិញ្ញ​សារ​ ដែល​ទាមទារ​ឱ្យ​កងកម្លាំង​នគរ​ជាតិ​ដោះស្រាយ​ តាម​រយៈ​ការ​ប្រមូលផ្តុំ​ប្រាជ្ញារ​ស្មារតី​ ត្រៀមលក្ខណៈ​សម្បត្តិ​ម្ចាស់​ការ​ ដើម្បី​អនុវត្ត​គោលការណ៍​និង​វិធានការ​សំខាន់ៗ​ដូច​ខាងក្រោមៈ​

១-​ប្តេជ្ញា​អោ​បាន​គត់​មុត​ នូវ​អធិបតេយ្យ​ជាតិ​ បូរណភាព​ទឹកដី​ ការពារ​រដ្ឋធម្មនុញ្ញ​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ប្រឆាំង​ដាច់ខាត​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប់ច្បាប់​ ទប់ស្កាត់​រាល់​សកម្មភាព​ជ្រៀតជ្រែក​ កិច្ចការ​ផ្ទៃក្នុង​ជាតិ​ ដោយ​រក្សា​លើក​ស្ទួយ​គោលនយោបាយ​ សុខដុម​រម្ម​នី​កម្ម​ ពង្រឹង​សន្តិសុខ​ផ្ទៃក្នុង​ រក្សា​សាមគ្គីភាព​ ឯកភាព​ផ្ទៃក្នុង​ជាតិ​ឱ្យ​បាន​រឹង​មាំ​ ដោយ​មិន​អនុញ្ញាត​កម្លាំង​អមិត្ត​មួយ​ណា​ប្រើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ជា​ស្នាន់​ ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ជិតខាង​ឡើយ​។​

២-​ខិតខំ​លើកកម្ពស់​ប្រសិទ្ធភាព​ ថែរក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​សារ​ធា​ណៈ​ និង​សុវត្ថិភាព​សង្គម​ ដោយ​យកចិត្តទុកដាក់​ ក្នុង​ការ​ធានា​សុវត្ថិភាព​ដល់​ព្រឹ​ត្ត​ការ​នយោបាយ​នានា​របស់​ជាតិ​ ដើម្បី​រួមចំណែក​លើកកម្ពស់​កិច្ច​ដំណើរការ​អនុវត្ត​ លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ ព្រមទាំង​ការពារ​ឥ​រស្ស​ជាន់ខ្ពស់​ ក៏​ដូច​ជា​ព្រឹ​ត្ត​ការ​ជាតិ​ អន្តរជាតិ​សំខាន់ៗ​ គោលដៅ​នយោបាយ​ ការទូត​ សេដ្ឋកិច្ច​ វប្បធម៌​ វិនិយោគ​ ទេសចរ​ដើម្បី​លើក​កម្រិត​កិត្យានុភាព​ជាតិ​ និង​រួមចំណែក​កសាង​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ជឿនលឿន​។​

៣-​បន្ត​បើក​ទូលាយ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ នៃ​ប្រទេស​ជា​មិត្ត​ទាំង​ក្នុង​និង​ក្រៅ​តំបន់​ ដើម្បី​ទប់ស្កាត់​អំពើ​ភេ​វរ​កម្ម​ បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​ នូវ​រាល់​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​ ប្រកបដោយ​ប្រសិទ្ធភាព​។​

៤-​ពង្រឹង​វិធានការ​ក្នុង​ការ​កាត់​បន្ថយ​បទល្មើស​គ្រប់​ប្រភេទ​ដោយ​ជំរុញ​ការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​ និង​បង្ក្រាប​ឱ្យ​បាន​ខ្លាំងក្លា​ ជា​ពិសេស​អំពើ​លួច​ ឆក់​ ប្លន់​ ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ អំពើ​ជួញដូរ​មនុស្ស​ បទល្មើស​សេដ្ឋកិច្ច​ សកម្មភាព​ក្មេង​ទំនើង​ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​ សំដៅ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ ប្រកប​របរ​ចិញ្ចឹមជីវិត​ ដោយ​ភាព​កក់ក្តៅ​ មាន​សុវត្ថិភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​។​ ទន្ទឹម​នេះ​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ដើម្បី​ជំរុញ​ ការ​អនុវត្ត​គោលនយោបាយ​ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត​។​

៥-​បន្ត​សហការ​ជាមួយ​ស្ថា​ប័​ន្ថ​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ ទីប្រជុំជន​ ឱ្យ​មាន​របៀបរាបរយ​ និង​ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ឱ្យ​កាន់តែ​ម៉ឺងម៉ាត់​ លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ ពន្លត់​និង​សង្គ្រោះ​ តាម​រយៈ​លើកកម្ពស់​សមត្ថភាព​ ជំនាញ​វិជ្ជាជីវៈ​ ពង្រឹង​ក្រមសីលធម៌​ កែប្រែ​ឥរិយា​បទ​មន្ត្រី​អនុវត្ត​ច្បាប់​ និង​គាំទ្រ​ផ្នែក​មធ្យោបាយ​ និង​សម្ភារៈ​។​ ជាមួយ​គ្នា​នេះ​ត្រូវ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ក្នុង​ការ​លើកកម្ពស់​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ ឱ្យ​មានការ​យល់​ដឹង​ បើក​ទូលាយ​ ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​ ទាំង​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ ព្រមទាំង​បំផុស​ចលនា​ ឱ្យ​មានការ​រួមចំណែក​ពី​សង្គម​ស៊ី​វិល​ និង​វិស័យ​ឯកជន​ទៀត​ផង​។​

៦-​ខិតខំ​ជំរុញ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ច្បាប់​អន្តោប្រវេសន៍​ ដោយ​បង្កើន​ការ​យកចិត្តទុកដាក់​ ដោះស្រាយ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ និង​ជនបរទេស​ និង​មាន​វិធានការ​ច្បាប់​ចំពោះ​ជនបរទេស​ ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​។​ ជាមួយ​នេះ​ជំរុញ​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ស្ថិតិ​និង​ផ្តល់​សេវា​ តម្រូវការ​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​មាន​តម្លាភាព​ និង​ទាន់​ពេលវេលា​ជា​អាទិ៍​ អត្តសញ្ញាណ​បណ្ណ​ សៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ​ និង​ឯកសារ​ចាំបាច់​នានា​ទៀត​។​ល​។​ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ និង​ធានា​គ្រប់គ្រង​នូវ​ទិន្នន័យ​សម្រាប់​ឆ្លើយ​តប​ ទៅ​នឹង​សូម​ណូ​ម​ពរ​ទៅ​ហ្នឹង​ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ ដែល​កើតឡើង​នៅ​ក្នុង​សង្គម​ផង​។​

៧-​បន្ត​ពង្រឹង​វិធានការ​ជំនាញ​ ក្នុង​ការ​គ្រប់គ្រង​ រក្សា​ទុក​ ការ​ប្រើប្រាស់​អាវុធ​ គ្រឿងផ្ទុះ​ គ្រាប់រំសេវ​ ដោយ​រៀបចំ​នា​យាម​ច្បាស់លាស់​ ស្រប​តាម​ច្បាប់​កំណត់​ ជាមួយ​ការ​ពង្រឹង​ ការ​ត្រួតពិនិត្យ​ អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ​ ព្រមទាំង​ចាត់វិធានការ​ម៉ឺងម៉ាត់​ ក្នុង​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ សំដៅ​ទប់ស្កាត់​បទល្មើស​នានា​ ដែល​ផ្តើម​ចេញពី​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ក្នុង​នោះ​ដែរ​ ត្រូវ​បន្ត​ជំរុញ​សកម្មភាព​ផ្សព្វផ្សាយ​ ជូន​ប្រជាពលរដ្ឋ​ ឱ្យ​បាន​ទំ​លំ​ទូលាយ​ចូលរួម​ លុប​បំបាត់​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​យល់​ដឹង​អំពី​គ្រោះថ្នាក់​ និង​ផល​ប៉ះពាល់​បណ្តាល​មក​ពី​ អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។​

៨-​បន្ត​ពង្រឹង​ព​ង្រឹ​ក​សហប្រតិបត្តិការ​ជាមួយ​ស្ថា​ប័​ន្ថ​និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​រួមចំណែក​លើក​ស្ទួយ​ គោលនយោបាយ​ ទេសចរណ៍​ជាតិ​ ដោយ​ខិតខំ​ជំរុញ​ អនុវត្ត​ផែនការ​ ការពារ​អ្នក​វិនិយោគ​គិ​ន​ និង​អ្នកទេសចរ​បរទេស​ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។​ ព្រម​ជាមួយ​គ្នា​នេះ​ដែរ​ ត្រូវ​លើកកម្ពស់​ប្រសិទ្ធភាព​ និង​គុណភាព​កងកម្លាំង​នគរបាល​បិ​តិក​ភណ្ឌ​ដើម្បី​រួមចំណែក​ថែរក្សា​ អភិរក្ស​ បិ​តិក​ភណ្ឌ​ និង​សម្បត្តិ​វប្បធម៌​ជាតិ​ឱ្យ​បាន​គង់វង្ស​។​

៩-​ខិតខំ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កងកម្លាំង​ការពារ​ព្រំដែន​ បណ្តា​ប្រទេស​ជិ​ខាង​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ចាកចេញ​ចូល​ ឆ្លងកាត់​ព្រំដែន​ស្របច្បាប់​ និង​ទប់ស្កាត់​រាល់​បទល្មើស​ព្រំដែន​គ្រប់​ប្រភេទ​ សំដៅ​ធានា​ស្ថេ​រ​ភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ តាម​ព្រំដែន​ និង​រក្សា​បាន​ព្រំដែន​ សន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍន៍​។​

១០-​លើកកម្ពស់​គុណភាព​ ក្នុង​ការ​កសាង​ធនធានមនុស្ស​ដោយ​ផ្តល់​អ​ទិ​ភាព​ ក្នុង​ការ​បណ្តុះបណ្តាល​ក្នុង​រយៈពេល​វែង​ និង​បំប៉ន​ជំនាញ​រយៈ​ខ្លី​នៅ​ហ្នឹង​កន្លែង​។​ គួប​ផ្សំ​ការ​កែប្រែ​ឥរិយា​បទ​ វិន័យ​ សីលធម៌​ ដើម្បី​កសាង​កងកម្លាំង​នគរបាល​ជាតិ​ ក្លាយជា​កម្លាំង​អនុវត្ត​ច្បាប់​ ដែល​មាន​សមត្ថភាព​ មាន​កិត្តិយស​ថ្លៃថ្នូរ​ មាន​មនសិការ​ វិជ្ជាជីវ​ខ្ពស់​ បម្រើ​និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​ក្តី​មោទនភាព​ ៕

អត្ថបទដែលជាប់ទាក់ទង