Caracas៖ រដ្ឋាភិបាល និងបក្សប្រឆាំងវែណេស៊ុយអេឡា ជួបគ្នាចរចាជាលើដំបូងនៅន័រវេស

ប្រភពពីគណបក្សប្រឆាំងរបស់ប្រទេសវែណេស៊ុយអេឡា បានអោយដឹងថា តំណាងរបស់រដ្ឋាភិបាល និងតំណាងរបស់គណបក្សប្រឆាំងរបស់ប្រទេសនេះ បានចេញដំណើរទៅកាន់ប្រទេសន័រវេស នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះ ដើម្បីជួបគ្នាចរចាជាលើកដំបូង ។

ប្រភពដដែលបានបន្តថា ក្រុមតំណាងនៃភាគីទាំងពីរ នឹងពិភាក្សាគ្នាផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយក្នុងគោលដៅបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ ដែលបានអូសបន្លាយអស់រយៈជាងពីរឆ្នាំកន្លងមកហើយ ។

អ្នកជំនាញខាងកិច្ចការអន្តរជាតិជាច្រើនបានលើកឡើងថា មានតែការជួបចរចាគ្នារវាងរដ្ឋាភិបាល និងគណបក្សប្រឆាំងទេ ទើបជាមធ្យោបាយល្អបំផុតសម្រាប់ទម្លាយភាពទ័លច្រក និងបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមួយនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង