ប្រធានាធិបតីរុស្ស៊ីជំរុញឲ្យអ៊ីរ៉ង់បន្តរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ទោះបីជា​អាមេរិកដកខ្លួនចេញ​ក្តី

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថាលោកបានជំរុញឲ្យមេដឹកនាំអ៊ីរ៉ង់ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ បើទោះបីជាសហរដ្ឋអាមេរិកដកខ្លួនចេញពីអ៊ីរ៉ង់ក៏ដោយ។

លោក ពូទីន បានថ្លែងដូច្នេះក្នុងជំនួបជាមួយប្រធានាធិបតីអូទ្រីស​​ កាលពីថ្ងៃពុធ​ នៅទីក្រុង Sochi។

មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា«កិច្ចព្រមព្រៀងអ៊ីរ៉ង់បានបែកបាក់ទៅហើយ។ ប៉ុន្ដែលោករីករាយក្នុងការជួយផ្សះផ្សាកិច្ចព្រមព្រៀងនេះឡើងវិញហើយនឹងមានឆន្ទៈជួយក្នុងពេលអនាគត។ ហើយវានឹងទទួលបានជោគជ័យគឺអាស្រ័យជំហរលើមេដឹកនាំ​អាមេរិក»៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង