ប៉េកាំង៖ អាមេរិកព្យាយាមអូសទាញចិនឲ្យចូលសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

វិទ្យាស្ថានសិក្សាចិន-អាមេរិក (Institute for China-America Studies) នៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា អាមេរិកកំពុងព្យាយាមអូសទាញចិនអោយចូលក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដោយមធ្យោបាយបង្កើនកំដៅក្នុងសង្គ្រាមពាណិជ្ជកម្ម ។

លោក Sourabh Gupta អ្នកជំនាញនៅក្នុងវិទ្យាស្ថានសិក្សាចិន-អាមេរិកនេះ បាននិយាយថា មូលហេតុដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចដកអាមេរិកចេញពី សន្ធសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យមជាមួយប្រទេសរុស្ស៊ី គឺក្នុងបំណងអូសទាញចិនអោយចូលក្នុងសន្ធិសញ្ញានេះដែរ ។

លោក Sourabh Gupta បានបន្ថែមថា ប្រសិនបើចិនយល់ព្រមចរចាជាមួយអាមេរិក និងរុស្ស៊ី ស្តីពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនអាចនឹងចប់ ប៉ុន្តែចិនទំនងជាមួយមិនចុះចាញ់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង