មន្ត្រី​នគរបាល​ម្នាក់​មក​ពី​កំពង់ចាម​កាង​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​ និង​កំពង់ស្ពឺ​

(​កំពង់ស្ពឺ​)៖​ សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​ នៅ​ព្រំប្រទល់​ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​ និង​ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ ត្រូវ​បាន​មន្ត្រី​នគរបាល​ម្នាក់​ចេញ​មុខ​កាង​ដាច់​គ្រប់​សមត្ថកិច្ច​ និង​អ្នក​ពាក់ព័ន្ធ​ចាប់ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​ ជា​រៀងរាល់ថ្ងៃ​សកម្មភាព​ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​ជល់​មាន់​ និង​អាប៉ោង​បាន​នាំ​គ្នា​ចូល​ទៅ​លេង​នៅ​សង្វៀន​ជល់​ដ៏​ធំ​នៅ​ក្រោម​ដើមឈើ​ទាល​ ក្នុងស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ ជាប់​ព្រំប្រទល់​នឹង​ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ការ​បង្ក្រាប​ពី​សំណាក់​មន្ត្រី​ជំនាញ​ណា​ឡើយ​។​

​សង្វៀន​ជន់​មាន់​ខាងលើ​ ត្រូវ​បាន​មហាជន​ដាក់​ការ​សង្ស័យ​ថា​ មាន​មន្ត្រី​នគរបាល​ម្នាក់​មក​ពី​ខេត្តកំពង់ចាម​ ជា​អ្នក​ចេញ​មុខ​រត់ការ​កាង​ និង​រៀបចំ​ក​ញ្ចា​ប់​លុយ​សម្រាប់​បង់​ឱ្យទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ នគរបាល​ កងរាជអាវុធហត្ថ​ អភិបាលក្រុង​ អភិបាលខេត្ត​ ព្រមទាំង​ព្រះរាជអាជ្ញា​ផង​។​

​តាម​ប្រភព​ពី​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​បានឱ្យ​ដឹង​ថា​ លោក​ ហុង​ ដែល​ជា​មន្ត្រី​ប៉ូលិស​មក​ពី​ខេត្តកំពង់ចាម​មក​ឈរជើង​បើក​សង្វៀន​ជន់​មាន់​ក្នុង​ខេត្តកំពង់ឆ្នាំង​នេះ​ បាន​អួត​ក្អេងក្អាង​ថា​ខ្លួន​ ស្គាល់​ថ្នាក់លើ​ធំ​ណាស់​ហើយ​ការ​បើក​សង្វៀន​នេះ​ មិនបាច់​ព្រួយ​បារ​ម្ម​ណ៍​ពី​ការ​ចុះ​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ឡើយ​ ព្រោះ​គាត់​បាន​រៀបចំ​កញ្ចប់​លុយ​ប្រចាំខែ​ដាក់​ជូន​ចាប់ពី​ថ្នាក់​ក្រោម​រហូត​ដល់​មេៗ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​ឯណោះ​។​

​ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់​ទាំងនោះ​បាន​ប្រាប់​ទៀត​ថា​ សង្វៀន​ជល់​មាន់​របស់​លោក​ហុង​នេះ​ បើក​លេង​ជា​ប្រចាំ​ពេញ​មួ​យស​ប្តា​ហ៍​ដោយ​មាន​អ្នក​ចូល​ភាគហ៊ុន​ជា​ច្រើន​នាក់​។​ ក្រៅពី​ជល់​មាន់​ក៏​មាន​បាញ់អាប៉ោង​មាន​អ្នក​ឈ្នះ​ចាញ់​លុយរាប់​ពាន់​ដុល្លារ​។​

​ក្រុម​អ្នក​ជល់​មាន់​ដដែល​បាន​បង្ហើប​ដែរ​ថា​ សង្វៀ​ង​ជល់​មាន់នៅ​ស្រុក​សាមគ្គី​មាន​ជ័យ​នេះ​ មាន​សុវត្ថិ​ភាពល្អ​ណាស់​មិនបាច់​ព្រួយ​បារ​ម្ម​ណ៍​ពី​ការ​ចុះ​បង្ក្រាប​ទេ​ ព្រោះ​ម្ចាស់​សង្វៀន​ធានា​ជូន​ ប៉ុន្តែ​ពេល​ខ្លះ​ក្រុម​អ្នក​ជល់​មាន់​ដូច​គ្នា​លេង​ចាញ់​ឈ្លោះ​វាយ​ទាត់​ធាក់​គ្នា​ ក្នុង​សង្វៀន​ និង​ក៏​បាន​ប្តឹងផ្តល់​គ្នា​ដល់​នគរបាល​ដោះស្រាយ​ថែម​ទៀត​ផង​។​

​តាម​មន្ត្រី​នគរបាល​ដែល​អត់​ទទួល​បាន​ផលប្រយោជន៍​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​ហុង​ ជា​មន្ត្រី​ប៉ូលិស​មក​ពី​ខេត្តកំពង់ចាម​ និង​ក៏​ជា​ម្ចាស់​សង្វៀន​ជល់​មាន់​ នៅ​ស្រុក​សាមគ្គី​មាន​ជ័យ​នេះ​ ធ្លាប់​មានបទពិសោធន៍​បើក​សង្វៀន​ជល់​មាន់​ជា​ច្រើន​កន្លែង​មក​ហើយ​ដែរ​។​ ប្រភព​បន្ត​ទៀត​ថា​ ក្នុង​មួយ​ខែៗ​ទាំង​ម្ចាស់​ភាគហ៊ុន​ និង​អ្នក​ចេញ​មុខ​កាង​ម្នាក់ៗ​សល់​លុយរាប់​ពាន់​ដុល្លារ​។​

​តាម​ការ​ខ្សឹប​ខ្សាវ​ពី​ពលរដ្ឋ​ថា​ ម្ចាស់​សង្វៀន​ជល់​មាន់បាន​បង់លុយ​ជួន​លោក​អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​ក្នុង​មួយ​ខែ​ប្រមាណ​២០០០០​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​ព្រមទាំង​ជួយ​បិទ​បាំង​សកម្មភាព​បើក​ល្បែងស៊ីសង​ជល់​មាន់​ល្មើសច្បាប់​មួយ​នេះ​ផង​ដែរ​។​

​លោក​វរសេនីយ៍ឯក​ ដួង​ ហុង​ អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​ មិន​ឆ្លើយ​តប​ពាក់ព័ន្ធ​ការ​បើក​សង្វៀន​ជល់​មាន​ដ៏​ធំ​ក្នុង​ទឹកដី​របស់​ខ្លួន​ឡើយ​ ដោយ​បង្វែរ​មក​សួរ​អ្នក​សារព័ត៌មាន​វិញ​ថា​ «​មាន​រូបភាព​ទេ​លោក​សុំ​មើល​បន្តិច​!​ រួច​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង​»​។​

​លោក​ឧត្តមសេនីយ៍ទោ​ ខូ​វ​ លី​ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ «​ពាក់ព័ន្ធ​នឹង​សង្វៀន​ជល់​មាន់នៅ​ស្រុក​សាមគ្គី​មាន​ជ័យ​លោក​ដឹង​យូ​ហើយ​ ប៉ុន្តែ​ពេល​បញ្ជា​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ចេះ​តែ​បែក​ការណ៍​រហូត​»​។​

​លោកស្នងការ​ បន្ត​ទៀត​ថា​ «​លោក​នឹង​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល​សង្វៀន​ជល់​មាន់​ខាងលើ​នេះ​បន្ត​ទៀត​»​។​

​លោក​ឧត្តមសេនីយ៍ទោ​ ខូ​វ​ លី​ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​បញ្ជាក់​ថា​ «​លោក​បាន​ប្រើ​កម្លាំង​ចុះ​ទៅ​ជា​ច្រើន​លើក​ ប៉ុន្តែ​វា​ចេះ​តែ​បែក​ការណ៍​ រង​ចាំ​មើល​ពិចារណា​ប្រើប្រាស់​កម្លាំង​ណា​ផ្សេង​ដែល​អត់​ទទួល​បាន​ផលប្រយោជន៍​ទៅ​ធ្វើ​រឿង​នេះ​វិញ​»​។​ លោកស្នងការ​ នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​ «​ខ្ញុំ​ចាត់ការ​!»៕​ (Swift​ News)

[mom_video type=”youtube” id=”KWP9tSgFCCM”]

អត្ថបទដែលជាប់ទាក់ទង