សម្តេចតេជោ៖ ​មានដីគួរឆ្លៀតដាំមុខដំណាំ ​ដើម្បីទទួលផល​សម្រាប់​ក្រុមគ្រួសារ​​

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋ មានដីធ្លីទំនេរ ទោះដីតូច ឬធំ គួរឆ្លៀតដាំមុខដំណាំផ្សេងៗ ដើម្បីទទួលផលសម្រាប់ក្រុមគ្រួសារ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ នៅថ្ងៃទី១៥ ខែឧសភានេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក និង​សារដូច្នេះថា៖ «ពាក្យចាស់ពោលថា(រពឹសដៃផ្ទៃឆ្អែត) ដែលចង់សំដៅអោយខំធ្វើការ ខំដាំដុះ។ មានដីគួរឆ្លៀតដាំមុខដំណាំដើម្បីទទួលផលសម្រាប់ក្រុមគ្រួសារយើង។​ ដីតូចដាំជី បន្លែ ស្លឹកគ្រៃ។ល។​ ដីធំគួរជ្រើសមុខដំណាំដែលយើងត្រូវការជាប្រចាំយកមកដាំ ដើម្បីកុំអោយពិបាកដើររកទិញគេនូវផលដំណាំដែលយើងអាចដាំបាន»។

សម្តេចតេជោ បានបន្ថែមទៀតថា «ថ្ងៃនេះខ្ញុំនិងភរិយាបង្ហាញនូវការប្រមូលផល ដើមរដូវនូវមុខដំណាំចំនួនបីមុខក្នុងចំណោមដំណាំរាប់សិបមុខដែលភរិយាខ្ញុំដាំជុំវិញផ្ទះខ្ញុំ»៕

អត្ថបទដែលជាប់ទាក់ទង