ធនាគារពិភពលោកព្យាករណ៍ថា ​ប្រជាជនខ្មែរ​ជាង​៣០ភាគរយ​ ​នឹង​រស់នៅក្នុង​តំបន់ទីក្រុង​ ត្រឹម​ឆ្នាំ​២០៥០​

(ភ្នំពេញ)៖ ធនាគារពិភពលោកព្យាករណ៍ថា ដោយសារការអភិវឌ្ឍន៍ និងការពង្រីកទីក្រុង នឹងធ្វើឲ្យប្រជាជនខ្មែរប្រមាណ​ ៣៦​ភាគ​រយ​ ស្ថិតនៅក្នុងតំបន់ទីក្រុង ត្រឹមឆ្នាំ២០៥០ខាងមុខ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភព​លោក។

គួរកត់សម្គាល់ថា ទីក្រុងភ្នំពេញសម្រេចបាននូវកំណើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្ន មានប្រជាជនប្រមាណ ៣លាននាក់ កំពុងរស់នៅក្នុងទីក្រុង។

កំណើនប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ ដោយហេតុថា មានតែភ្នំពេញទេ ដែលជាទីក្រុងធំ និងមានការអភិវឌ្ឍន៍យ៉ាង​ឆាប់រហ័សជាងគេក្នុងប្រទេស ហើយក៏ជាច្រកផ្លូវទំនាក់ទំនង ជាមួយនឹងសេដ្ឋកិច្ចសកលលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង